ព័ត៌មានអន្ដរជាតិ
កុមារដល់ទៅ៣២នាក់ឯណោះ បានស្លាប់ក្នុងកីឡដ្ឋានឥណ្ឌូណេស៊ី ខណៈមេប៉ូលិសក្រុង ត្រូវបណ្តេញចេញពីតំណែង (មានវីដេអូ)
មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃចន្ទទី ០៣ខែតុលាថា មានកុមារយ៉ាងតិច៣២នាក់បានស្លាប់អំឡុងការប៉ះទង្គិចក្នុងកីឡដ្ឋានរបស់ប្រទេសឥណ្ឌូណេស៊ី ខណៈប៉ូលិសកំពុងចាត់វិធានការដើម្បីដាក់ទណ្ឌកម្ម អ្នកដែលទទួលខុសត្រូវចំពោះគ្រោះមហន្តរាយសម្លាប់មនុស្សច្រើនបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។

សោកនាដកម្មកាលពីយប់ថ្ងៃសៅរ៍នៅក្នុងទីក្រុង Malang បានធ្វើឲ្យមនុស្សសរុប ១២៥នាក់បាត់បង់ជីវិត និង៣២៣នាក់ផ្សេងទៀតរងរបួសដោយសារការរត់ជាន់គ្នា បន្ទាប់ពីក្រុមមន្ត្រីបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅក្នុងកីឡដ្ឋាន ដើម្បីទប់ស្កាត់មិនឲ្យអ្នកគាំទ្រសម្រុកចូលទីលាន។
មន្ត្រីម្នាក់នៅក្រសួងអំណាចនារី និងការពារកុមារបានប្រាប់ AFP ថា កុមារជាច្រើននាក់ ដែលជាប់ក្នុងភាពចលាចលនេះ ត្រូវបាត់បង់ជីវិត។

លោក Nahar និយាយថា “តាមទិន្នន័យចុងក្រោយបំផុតដែលយើងទទួលបាន ក្នុងចំណោមមនុស្ស១២៥នាក់ដែលស្លាប់ក្នុងឧបទ្ទវហេតុនោះ មាន៣២នាក់គឺជាកុមារ”។
ស្របពេលកំហឹងកាន់តែពុះកញ្ជ្រោលប្រឆាំងនឹងប៉ូលិស, រដ្ឋមន្ត្រីសន្តិសុខឥណ្ឌូណេស៊ីលោក Mahfud M D បានប្រកាសថា ក្រុមការងារត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេត និងអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មចំពោះអ្នកណា ដែលត្រូវបានរកឃើញថាជាអ្នកទទួលខុសត្រូវ។

មេប៉ូលិសក្រុង Malang ត្រូវបានបណ្តេញចេញពីតំណែង ក្នុងរយៈពេលត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសុន្ទរកថារបស់រដ្ឋមន្ត្រី។
ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យប៉ូលិសជាតិលោក Dedi Prasetyo បានប្រាប់សន្និសីទសារព័ត៌មានមួយថា ប៉ូលិសកោះជ្វាខាងកើត ក៏បានព្យួរការងារមន្ត្រីចំនួន៩នាក់ផងដែរ តាមការណែនាំរបស់កងកម្លាំងនគរបាលជាតិ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ឥណ្ឌូណេស៊ី ប្រកាសបង្កើតក្រុមស្វែងរកការពិត ករណីរត់ជាន់គ្នាក្នុងកីឡដ្ឋាន បាល់ទាត់

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត