ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់ដោយសារព្យុះសង្ឃរា Ian នៅរដ្ឋ Florida កើនដល់ជិត ១០០នាក់ (មានវីដេអូ)
ចំនួនអ្នកស្លាប់ដោយសារព្យុះសង្ឃរា Ian បានកើនឡើងដល់ជាង ៩០នាក់ហើយ នៅក្នុងរដ្ឋ Florida ខណៈបុគ្គលិកជួយសង្គ្រោះ បន្តស្វែងរកអ្នកនៅរស់រានមានជីវិត។

មន្ត្រីក្នុងរដ្ឋ Florida បានរងការរិះគន់យ៉ាងចាស់ដៃ ខណៈមានការចោទប្រកាន់ថា ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលរងគ្រោះខ្លាំងមួយចំនួន មិនបានទទួលការព្រមានជាមុនគ្រប់គ្រាន់ដើម្បីជម្លៀសចេញនោះទេ។
គិតត្រឹមពេលនេះ សឹងតែកណ្តាលនៃអ្នកស្លាប់ គឺស្ថិតនៅក្នុងតំបន់ Lee ជាកន្លែងដែលព្យុះ Ian បានបង្កឲ្យមានការបាក់ដី ក្នុងនាមជាព្យុះសង្ឃរាប្រភេទ៤។

លោកប្រធានាធិបតី Joe Biden ត្រូវបានគេរំពឹងថា នឹងចុះទៅរដ្ឋ Florida នៅថ្ងៃពុធ។
កាលពីថ្ងៃចន្ទ លោក Biden បានធ្វើដំណើរទៅកោះព័រតូរីកូ ដោយនៅទីនោះ លោកបានសន្យាផ្តល់ជំនួយចំនួន ៦០លានដុល្លារ ដើម្បីជួយដល់ទឹកដីរបស់អាមេរិកមួយនេះ។

យោងតាមសារព័ត៌មាន CBS, ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះនៅរដ្ឋ Florida បានកើនឡើងដល់ ៩៤នាក់ គិតត្រឹមរសៀលថ្ងៃចន្ទទី០៣ខែតុលា។ ការស្លាប់មនុស្សបួននាក់ផ្សេងទៀត ត្រូវបានបញ្ជាក់នៅក្នុងរដ្ឋ North Carolina។
ថ្វីបើចំនួនអ្នកស្លាប់ដោយសារព្យុះ Ian បានធ្វើឲ្យវាក្លាយជាព្យុះសង្ឃរាសម្លាប់មនុស្សច្រើនបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តសម័យថ្មីក៏ដោយ ប៉ុន្តែព្យុះនេះនៅតែជះឥទ្ធិពលស្រាលជាង បើប្រៀបធៀបទៅនឹងព្យុះសង្ឃរា Katrina ឆ្នាំ ២០០៥ ដែលបានសម្លាប់មនុស្សជាង ១៨០០ នាក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ព្យុះសង្ឃរា Ian សម្លាប់មនុស្សជាង ៧០ នាក់ហើយនៅ អាមេរិក

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង