ព័ត៌មានអន្ដរជាតិ
អតីតសមាជិកព្រឹទ្ធសភា អាមេរិក ប្រាប់លក្ខខណ្ឌកើតមានសន្តិភាពនៅ អ៊ុយក្រែន
លោក Richard Black អតីតសមាជិកព្រឹទ្ធសភារដ្ឋ Virginia បានប្រាប់សារព័ត៌មាន Sputnik ថា ឱកាសសម្រាប់សន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនអាចធ្វើទៅបាន លុះត្រាតែរដ្ឋបាលរបស់លោក ចូ បៃដិន ឈប់បញ្ជូនអាវុធក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារទៅកាន់ទីក្រុងកៀវ ។

លោក Black បាននិយាយថា “វាអាចមានឱកាសខ្លះសម្រាប់សន្តិភាព នៅពេលដែលមនុស្សចាប់ផ្តើមដឹងថា សហរដ្ឋអាមេរិកត្រូវការបញ្ឈប់ការបញ្ជូនប្រាក់សម្រាប់សព្វាវុធនៅទូទាំងពិភពលោក ។ ខ្ញុំគិតថា ការប្តេជ្ញាចិត្តរបស់បស្ចិមប្រទេសគឺថាសង្រ្គាមគួរតែបន្ត ដោយមិនគិតពីថាតើមានជនជាតិអ៊ុយក្រែន និងរុស្ស៊ីប៉ុន្មាននាក់បានស្លាប់នៅក្នុងសង្គ្រាមនេះនោះទេ” ។
លោកបានបន្ថែមថា ការចំណាយកប់ក្ដោងដែលបាននិងកំពុងកើតឡើងនៅលោកខាងលិច បានធ្វើឲ្យទីផ្សាររូបិយប័ណ្ណអស្ថិរភាព និងបណ្តាលឲ្យមានការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ចគ្រប់ប្រភេទផងដែរ ។

អតីតសមាជិកសភារូបនេះបានរំឭកថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ធ្លាប់បានធ្វើយុទ្ធនាការនៅឆ្នាំ ២០១៩ លើការសន្យាដើម្បីបញ្ឈប់ជម្លោះនៅតំបន់ Donbas និងធ្វើឲ្យកិច្ចព្រមព្រៀងសន្តិភាព Minsk រស់ឡើងវិញ ។ ប៉ុន្តែដោយសារតែឥទ្ធិពលរបស់អង្គការណាតូ និងបស្ចិមលោក ធ្វើឲ្យលោក Zelensky ផ្លាស់ប្តូរទិសដៅ ហើយក្លាយជា “បុរសនៃសង្រ្គាម” ។
ទន្ទឹមនឹងនេះ លោក Black បានបញ្ជាក់ថា សហរដ្ឋអាមេរិកគួរតែចាប់ផ្តើមថែរក្សារបស់របរត្រឡប់មកប្រទេសវិញ ជាជាងការបញ្ជូនជំនួយផ្នែកយោធាបន្ថែមទៅកាន់ប្រទេសសង្គ្រាម ដោយសារតែសេដ្ឋកិច្ចក្នុងប្រទេសក៏កាន់តែមានភាពរង្គោះរង្គើពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយផ្នែកសន្តិសុខបន្ថែមចំនួន ១.១ ពាន់លានដុល្លារដល់អ៊ុយក្រែន រួមទាំងការផ្តល់ប្រព័ន្ធអាវុធ HIMARS ថ្មីចំនួន ១៨ គ្រឿងផងដែរ ។ មន្ទីរបញ្ចកោណបាននិយាយថា ពេលនេះសហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយយោធាជិត ១៧ ពាន់លានដុល្លារហើយដល់អ៊ុយក្រែន ចាប់តាំងពីខែមករា ឆ្នាំ ២០២១ មក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ RT ផ្សាយថា បុរស រុស្ស៊ី មួយចំនួនសុខចិត្តទៅប្រយុទ្ធនៅ អ៊ុយក្រែន ដើម្បីគេចពីប្រពន្ធ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង