Connect with us

ព័ត៌មានអន្ដរជាតិ

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាញ់មីស៊ីល ៤គ្រាប់ទាំងព្រឹក ឆ្លើយតបទៅ កូរ៉េខាងជើង (មានវីដេអូ) 

បានផុស

នៅ

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានបាញ់បង្ហោះមីស៊ីលចំនួន ៤គ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតឧបទ្វីបកូរ៉េ នៅព្រឹកថ្ងៃពុធទី០៥ខែតុលានេះ។ នេះបើយោងតាមអគ្គសេនាធិការចម្រុះ កូរ៉េខាងត្បូង។

សេចក្តីថ្លែងការណ៍របស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយថា ការបាញ់បង្ហោះនេះរួមមានមីស៊ីល ATACMS ចំនួនបួនគ្រាប់។ អាវុធបែបនេះ គឺជាមីស៊ីលបាញ់ចេញពីដី ដែលអាចហោះបានចម្ងាយប្រហែល ៣២០គីឡូម៉ែត្រ។

ការធ្វើតេស្តនេះ គឺជាសមយុទ្ធលើកទីពីររបស់សម្ព័ន្ធមិត្តក្នុងរយៈពេលតិចជាង ២៤ ម៉ោងបន្ទាប់ពីការបាញ់សាកល្បងបង្កហេតុ កាលពីព្រឹកថ្ងៃអង្គារដោយប្រទេសកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលផ្លោងដោយគ្មានការព្រមានជាមុន ហោះរំលងប្រទេសជប៉ុន។

មីស៊ីលរបស់កូរ៉េខាងជើង បានធ្វើដំណើរឆ្លងកាត់ភាគខាងជើងប្រទេសជប៉ុននៅពេលព្រឹក ហើយត្រូវបានគេជឿថា បានធ្លាក់ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ នោះគឺជាការបាញ់មីស៊ីលលើកទី ២៣ របស់កូរ៉េខាងជើងក្នុងឆ្នាំនេះ។

ក្រោយមក នៅថ្ងៃដដែលនោះ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធទម្លាក់គ្រាប់បែក ដែលមានការចូលរួមពីសំណាក់យន្តហោះចម្បាំងប្រភេទ F-15K របស់កូរ៉េខាងត្បូង។

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជាធម្មតា បានឆ្លើយតបទៅនឹងការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ដោយការធ្វើសមយុទ្ធយោធា។

លោក John Kirby អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិសម្រាប់ការទំនាក់ទំនងជាយុទ្ធសាស្ត្រ បានប្រាប់ CNN ថា “ការបាញ់បង្ហោះចុងក្រោយនេះ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេមាន សមត្ថភាពយោធាត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងការបង្កហេតុដោយកូរ៉េខាងជើង”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ ប្រជាជនជប៉ុន ឆោឡោរត់រកកន្លែងលាក់ខ្លួន បន្ទាប់ពីកូរ៉េខាងជើង បាញ់មីស៊ីល រំលងប្រទេស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម