Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមអាវលឿង ចោទអាមេរិក​កំពុង​បង្កសង្គ្រាម​កូនកាត់ធ្វើ​ឲ្យ​វឹកវរប្រទេសខ្លួន

បានផុស

នៅ

ក្រុមបាតុករ​អាវ​លឿង ដែល​ជាអ្នក​ស្មោះស្ម័គ្រ​និង​រាជានិយម​ថៃ បាន​ចេញ​មុខ​តវ៉ា​នៅ​មុខ​ស្ថានទូតអាមេរិក ប្រចាំ​ទីក្រុង​បាងកក ដោយ​អះអាង​អាមេរិកកំពុង​បង្ក​សង្គ្រាម​កូនកាត់ (Hybrid War) ប្រឆាំង​ប្រទេស​ថៃ និង​ទាម​ទារ​ឲ្យ​មហាអំណាច​ពិភពលោក​មួយ​នេះ បញ្ឈប់​សកម្មភាព​បង្ក​សង្គ្រាម​របស់ខ្លួន​ជាបន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​តវ៉ា គឺ​ដឹកនាំ​ដោយ​តារាចម្រៀង​ម្នាក់ ឈ្មោះ Haruethai “Ooh” Muangboonsri ដោយ​មាន​លើក​បដា​សរសេរជា​ភាសា​អង់គ្លេស ស្តី​បន្ទោស​សហរដ្ឋអាមេរិក ជាអ្នក​បង្ក​សង្គ្រាម​កូន​កាត់ ជ្រាត​ជ្រែក​ចូល​កិច្ច​ការផ្ទៃ​ក្នុង​របស់​ថៃ។  

លើបដា​សរសេរថា “បញ្ឈប់​សង្គ្រាម​កូន​កាត់ និង​ផ្តល់សន្តិភាព​ឲ្យ​ពិភពលោក​វិញ”។ ជាមួយ​គ្នា​នេះ ក៏​មាន​បដា​ស្តី​បន្ទោស​អគ្គរដ្ឋទូតអាមេរិក លោក Michael George DeSombre ដោយ​និយាយថា “ការ​ងារ​របស់​លោក​នៅ​ហុងកុង គឺ​លោកធ្វើ​បាន​ល្អ ប៉ុន្តែការងារ​នៅ​បាងកក លោក​ធ្វើ​មិន​បាន​ល្អ​ទេ”។

នាង Haruethai ដែល​ដឹកនាំ​ការ​តវ៉ានេះ និយាយ​ថា តាម​រយៈ​ស្ថានទូត សហរដ្ឋអាមេរិក ត្រូវ​គោរព​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ថៃ ថៃជាប្រជាជាតិ​គួរឲ្យ​រាប់អាន ហើយ​ប្រទេស​ទាំង​ពីរ​ក៏ជា​មិត្ត​និង​គ្នា​យូរ​អង្វែង​មកហើយ​ដែរ។

តារាចម្រៀង​រូបនេះ ស្តីបន្ទោស​ទៀតថា “មាន​មនុស្សមាន​ចេតនា​វាប្រហារ​ស្ថាប័ន​រាជរាំង និង​ធ្វើ​ឲ្យ​បែក​​បាក់​សាមគ្គីភាព​ពលរដ្ឋថៃ។ ស្ថាប័ន​រាជវង្ស ជាកូន​សោរនៃសន្តិភាពរបស់​ប្រទេស ហើយ​ព័ត៌មាន​ត្រឹម​ត្រូវ និង​ចេតនា​បង្ក​ភាព​វឹកវរ គឺ​កើតចេញ​ពី​ចេតនា​របស់​ប្រទេសផ្សេង៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

អត្ថបទពាក់ព័ន្ធ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម