ព័ត៌មានអន្ដរជាតិ
ក្រុមអាវលឿង ចោទអាមេរិកកំពុងបង្កសង្គ្រាមកូនកាត់ធ្វើឲ្យវឹកវរប្រទេសខ្លួន
ក្រុមបាតុករអាវលឿង ដែលជាអ្នកស្មោះស្ម័គ្រនិងរាជានិយមថៃ បានចេញមុខតវ៉ានៅមុខស្ថានទូតអាមេរិក ប្រចាំទីក្រុងបាងកក ដោយអះអាងអាមេរិកកំពុងបង្កសង្គ្រាមកូនកាត់ (Hybrid War) ប្រឆាំងប្រទេសថៃ និងទាមទារឲ្យមហាអំណាចពិភពលោកមួយនេះ បញ្ឈប់សកម្មភាពបង្កសង្គ្រាមរបស់ខ្លួនជាបន្ទាន់។

ការតវ៉ា គឺដឹកនាំដោយតារាចម្រៀងម្នាក់ ឈ្មោះ Haruethai “Ooh” Muangboonsri ដោយមានលើកបដាសរសេរជាភាសាអង់គ្លេស ស្តីបន្ទោសសហរដ្ឋអាមេរិក ជាអ្នកបង្កសង្គ្រាមកូនកាត់ ជ្រាតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ថៃ។
លើបដាសរសេរថា “បញ្ឈប់សង្គ្រាមកូនកាត់ និងផ្តល់សន្តិភាពឲ្យពិភពលោកវិញ”។ ជាមួយគ្នានេះ ក៏មានបដាស្តីបន្ទោសអគ្គរដ្ឋទូតអាមេរិក លោក Michael George DeSombre ដោយនិយាយថា “ការងាររបស់លោកនៅហុងកុង គឺលោកធ្វើបានល្អ ប៉ុន្តែការងារនៅបាងកក លោកធ្វើមិនបានល្អទេ”។

នាង Haruethai ដែលដឹកនាំការតវ៉ានេះ និយាយថា តាមរយៈស្ថានទូត សហរដ្ឋអាមេរិក ត្រូវគោរពកិច្ចការផ្ទៃក្នុងរបស់ថៃ ថៃជាប្រជាជាតិគួរឲ្យរាប់អាន ហើយប្រទេសទាំងពីរក៏ជាមិត្តនិងគ្នាយូរអង្វែងមកហើយដែរ។
តារាចម្រៀងរូបនេះ ស្តីបន្ទោសទៀតថា “មានមនុស្សមានចេតនាវាប្រហារស្ថាប័នរាជរាំង និងធ្វើឲ្យបែកបាក់សាមគ្គីភាពពលរដ្ឋថៃ។ ស្ថាប័នរាជវង្ស ជាកូនសោរនៃសន្តិភាពរបស់ប្រទេស ហើយព័ត៌មានត្រឹមត្រូវ និងចេតនាបង្កភាពវឹកវរ គឺកើតចេញពីចេតនារបស់ប្រទេសផ្សេង៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post
អត្ថបទពាក់ព័ន្ធ៖

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?