ព័ត៌មានអន្ដរជាតិ
លោក Zelensky ចុះហត្ថលេខាលើក្រឹត្យមួយមិនចរចាជាមួយលោក Putin
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃអង្គារបានចុះហត្ថលេខាលើក្រឹត្យមួយចែងថា មិនមានការចរចាណាមួយនឹងត្រូវធ្វើឡើងជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នោះទេ ។

ចំណាត់ការចុងក្រោយរបស់ទីក្រុងកៀវបានកើតឡើង បន្ទាប់ពីសភារុស្ស៊ីបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីការដាក់បញ្ចូលតំបន់របស់អ៊ុយក្រែនដូចជា Donetsk, Kherson, Luhansk និង Zaporizhzhia ជាទឹកដីឯករាជ្យ ។
កាលពីថ្ងៃសុក្រសប្តាហ៍មុនលោក Putin បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអាជ្ញាធរនៃតំបន់ផ្ដាច់ខ្លួនរបស់អ៊ុយក្រែនស្តីពីការចូលរួមជាមួយរុស្ស៊ី បន្ទាប់ពីការធ្វើប្រជាមតិនៅថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែកញ្ញា ។

ទន្ទឹមនោះ ការបោះឆ្នោតនេះកើតមានឡើងរយៈពេលជាង ៧ ខែក្នុងសង្រ្គាមរុស្ស៊ីលើអ៊ុយក្រែនដែលបានចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈ ។
ស្របពេលជាមួយគ្នានេះ ប្រជាមតិក៏ត្រូវបានថ្កោលទោសដោយសហគមន៍អន្តរជាតិផងដែរ ដោយប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិកបានហៅការដាក់បញ្ចូលនេះថាជា “ការបោកប្រាស់” ហើយពួកគេនឹងមិនទទួលស្គាល់តំបន់ទាំងនេះឡើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ លោក Zelensky ឲ្យប្រជាជននៅតំបន់មួយរបស់ រុស្ស៊ី ប្រយុទ្ធដើម្បីបញ្ចៀសការស្លាប់

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ