Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ដាក់បន្ថែមប្រព័ន្ធការពារមីស៊ីលនៅប្រទេសជាប់ព្រំដែន អ៊ុយក្រែន

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace បាននិយាយកាលពីថ្ងៃអង្គារថា ចក្រភពអង់គ្លេសគ្រោងនឹងបន្ថែមការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល Sky Saber នៅក្នុងប្រទេសប៉ូឡូញដែលមានព្រំប្រទល់ជាប់អ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Wallace បានប្រាប់អ្នកយកព័ត៌មាន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Zamosc របស់ប្រទេសប៉ូឡូញថា “យើងបានសម្រេចចិត្តពង្រីក និងបន្ថែមការដាក់ពង្រាយប្រព័ន្ធប្រឆាំងយន្តហោះរយៈចម្ងាយមធ្យមរបស់យើង ដើម្បីធានាថា ប្រទេសប៉ូឡូញមិនស្ថិតក្នុងគ្រោះថ្នាក់ នៅពេលដែលជួយអ៊ុយក្រែន” ។

ទោះយ៉ាងណាលោករដ្ឋមន្ត្រីបានប្រាប់ទូរទស្សន៍ TVP គ្រប់គ្រងដោយប្រទេសប៉ូឡូញថា ការ​ដាក់​ពង្រាយប្រព័ន្ធការពារមីស៊ីល Sky Saber ​នឹង​មាន​រយៈពេល​ប៉ុន្មាន​នោះ​ទេ ។

ប៉ុន្តែកន្លងមករដ្ឋមន្ត្រីការពារជាតិប៉ូឡូញលោក Mariusz Blaszczak បាននិយាយកាលពីខែកក្កដាថា ចក្រភពអង់គ្លេសនឹងដាក់ពង្រាយប្រព័ន្ធនេះនៅប្រទេសប៉ូឡូញក្នុង​រយៈពេល​មិនយូរ​ជាង​ ៦ ​ខែនោះ​ទេ ។

កងទ័ពអង់គ្លេសបានកាន់កាប់ និងប្រើប្រាស់ប្រព័ន្ធប្រឆាំងយន្តហោះ Sky Saber ថ្មីនៅចុងឆ្នាំ ២០២១ ពោលជាការជំនួសសម្រាប់កាំជ្រួចមីស៊ីល Rapier ដែលប្រើតាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ ខណៈកាលពីដើមឆ្នាំនេះ ចក្រភពអង់គ្លេសក៏បានយល់ព្រមផ្តល់ប្រព័ន្ធមីស៊ីលការពារដែនអាកាសរយៈចម្ងាយខ្លី StarStreak ដល់អ៊ុយក្រែនផងដែរ ។

គួរបញ្ជាក់ថា ការដាក់ពង្រាយនេះគឺជាផ្នែកមួយនៃការធ្វើឲ្យប្រសើរឡើងនៃសមត្ថភាពសម្ភារៈយោធារបស់អង្គការណាតូនៅក្នុងប្រទេសប៉ូឡូញ និងកន្លែងផ្សេងទៀតនៅក្នុងតំបន់ ក្នុងគោលបំណងរារាំងសង្គ្រាមលុកលុយរបស់រុស្ស៊ីដែលអាចកើតមានគ្រប់ពេលវេលា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ លោក Zelensky ចុះហត្ថលេខាលើក្រឹត្យមួយមិនចរចាជាមួយលោក Putin

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម