Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង បាញ់មីស៊ីលខុសបច្ចេកទេស ធ្វើឲ្យប្រជាពលរដ្ឋ ភ័យស្លន់ស្លោ (មានវីដេអូ)

បានផុស

នៅ

នៅថ្ងៃពុធទី ០៥ខែតុលានេះ យោធាកូរ៉េខាងត្បូង បានចេញសុំទោសបន្ទាប់ពីការបាញ់មីស៊ីលខុសបច្ចេកទេស ក្នុងអំឡុងពេលធ្វើសមយុទ្ធរួមគ្នាជាមួយសហរដ្ឋអាមេរិក។ 

ការបាញ់មីស៊ីលខុសបច្ចេកទេសនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ក្នុងចំណោមប្រជាជនដែលរស់នៅក្នុងទីក្រុងឆ្នេរសមុទ្រ Gangneung​ ដោយពួកគេ​​រាយការណ៍​ថា ​បាន​ឮ​សំឡេង​ផ្ទុះ និង​ឃើញ​ភ្លើងឆេះពេញ​មួយ​យប់។

ការបាញ់ខុសបច្ចេកទេសនេះ ក៏បានធ្វើឲ្យប្រជាពលរដ្ឋភ័យស្លន់ស្លោផងដែរ និងនាំឲ្យមនុស្សជាច្រើនជឿថា វាអាចជាការវាយប្រហាររបស់កូរ៉េខាងជើង។

វាចំណាយពេលរហូត​ដល់ទៅ​ប្រាំពីរ​ម៉ោងឯណោះទើបយោធា​​ទទួល​ស្គាល់អំពី​ឧបទ្ទវហេតុ​នេះ ហើយ​និយាយ​ថា ​គ្មាន​អ្នក​ស្លាប់​ឬរបួសឡើយ។

ការ​បាញ់​បង្ហោះ​នេះ គឺ​ជា​ការ​ឆ្លើយ​តបទៅ​នឹង​ការ​ធ្វើតេស្ត​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង ​លើ​ប្រទេស​ជប៉ុន​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារទី០៤ខែតុលា។

នេះជាលើកទីមួយហើយ ដែលទីក្រុងព្យុងយ៉ាង បាញ់មីស៊ីលពីលើប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ២០១៧មក ហើយវាជំរុញឲ្យមានការបង្ហាញកម្លាំងពីសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងដែលបានធ្វើសមយុទ្ធយោធារួមគ្នា។

ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ក៏បានបាញ់មីស៊ីលផ្លោងចូលទៅក្នុងសមុទ្រខាងកើតផងដែរ ឬត្រូវបានគេស្គាល់ថាជាសមុទ្រជប៉ុន ដែលពុះចែកឧបទ្វីបកូរ៉េ និងប្រទេសជប៉ុន។

ក្រោយមក យោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា មីស៊ីលមួយគ្រាប់របស់ពួកគេ បានបាញ់ខុសបច្ចេកទេស ហើយធ្លាក់ភ្លាមៗបន្ទាប់ពីការបាញ់បង្ហោះ តែនេះគឺជាមីស៊ីលផ្សេងពីមីស៊ីលដែលបាញ់ជាមួយអាមេរិក។

យោធាក៏បាននិយាយផងដែរថា មីស៊ីល Hyunmoo-2 មានបំពាក់ក្បាលគ្រាប់ ប៉ុន្តែវាមិនផ្ទុះទេ ហើយបានសុំទោសចំពោះការបង្កក្តីព្រួយបារម្ភ៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC, TRT

ចុចអាន៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាញ់មីស៊ីល ៤គ្រាប់ទាំងព្រឹក ឆ្លើយតបទៅ កូរ៉េខាងជើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម