Connect with us

ព័ត៌មានអន្ដរជាតិ

តើ សហរដ្ឋអាមេរិក ជំពាក់បំណុលប្រទេសណា ច្រើនជាងគេ?

បានផុស

នៅ

កាលពីថ្ងៃអង្គារទី០៣ខែតុលា ក្រសួងរតនាគារអាមេរិកបានបញ្ជាក់ថា បំណុលជាតិរបស់សហរដ្ឋអាមេរិក បានកើនលើស ៣១ទ្រីលានដុល្លារជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

រដ្ឋាភិបាលអាមេរិក ជំពាក់បំណុលសរុប ៣១,១២៣,៨៨៧,៧៨១,៤០១ និង៣៤សេន គិតត្រឹមថ្ងៃទី៣ខែតុលាឆ្នាំ២០២២។ នេះបើយោងតាមតួលេខរតនាគារ ដែលបានចេញផ្សាយជាសាធារណៈ។

នៅពេលនៃការចូលកាន់តំណែងរបស់លោកប្រធានាធិបតី Joe Biden ក្នុងខែមករា ឆ្នាំ ២០២១ បំណុលមានចំនួន ២៧.៧៥ទ្រីលានដុល្លារ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden

ដូច្នេះ តើប្រទេសណាដែលសហរដ្ឋអាមេរិក ជំពាក់បំណុលច្រើនជាងគេ?

យោងតាមការចុះផ្សាយរបស់គេហទំព័រ The Balance Money បានឲ្យដឹងថា គិតត្រឹមខែមិថុនាឆ្នាំ២០២២ ជប៉ុនបានក្លាយជាម្ចាស់បំណុលជាតិធំបំផុតរបស់សហរដ្ឋអាមេរិក ដោយសហរដ្ឋអាមេរិក ជំពាក់បំណុលជប៉ុនចំនួន ១.២៣ទ្រីលានដុល្លារ។

ម្ចាស់បំណុល​ធំ​ទី​ពីរ​គឺ​ប្រទេស​ចិន ដែលសហរដ្ឋអាមេរិក បានជំពាក់ ៩៦៧.៨​ពាន់​លាន​ដុល្លារ​។

តាំងពីឆ្នាំ២០០៦មកម្ល៉េះ ចិន បានចូលមកជំនួសតំណែងចក្រភពអង់គ្លេស ក្នុងនាមជាម្ចាស់បំណុលបរទេសធំជាងគេលំដាប់ទីពីរ ដោយនៅពេលនោះ អាមេរិក បានជំពាក់ចិន ៦៩៩ពាន់លានដុល្លារ។

ចក្រភពអង់គ្លេស គឺជាម្ចាស់បំណុលធំលំដាប់ទី៣ ជាមួយទឹកប្រាក់៦១៥.៤ពាន់លានដុល្លារ។ ម្ចាស់បំណុលទី៤គឺ លុចសំបួ ដែលអាមេរិក ជំពាក់ ៣០៦.៨ពាន់លានដុល្លារ។ បន្ទាប់មកទៀតមានកោះខេមេន, ប្រទេសស្វីស, អៀរឡង់, បែលហ្ស៊ិក, បារាំង និងកោះតៃវ៉ាន់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ The Balance Money

ចុចអាន៖ អាមេរិក ជំពាក់បំណុលគេច្រើនបំផុត មិនធ្លាប់មាន ក្នុងប្រវត្តិសាស្រ្ត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៦ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម