Connect with us

ព័ត៌មានអន្ដរជាតិ

ចក្រភពអង់គ្លេស បញ្ជូននាវាចម្បាំង ទៅសមុទ្រខាងជើង (មានវីដេអូ)

បានផុស

នៅ

ចក្រភពអង់គ្លេស បានបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រខាងជើង ដើម្បីការពារបំពង់បង្ហូរឧស្ម័ននិងប្រេងក្រោមទឹក រួមទាំងខ្សែកាបអ៊ីនធឺណិតពីការបំផ្លិចបំផ្លាញដោយរុស្ស៊ី បន្ទាប់ពីបំពង់ Nordstream ត្រូវបានបំផ្ទុះ នៅក្នុងការវាយប្រហារដែលគេសង្ស័យថា ជាស្នាដៃរបស់វិមានក្រឹមឡាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាវាចម្បាំងប្រភេទ២៣ ឈ្មោះ HMS Somerset និងនាវាស្ទង់ភូមិសាស្រ្ត HMS Enterprise ត្រូវបានដាក់ពង្រាយចំពេលមានការព្រួយបារម្ភថា បំពង់បង្ហូរប្រេង អណ្តូងរ៉ែ និងខ្សែកាបក្រោមសមុទ្រ ដែលបណ្តាប្រទេសនានារួមទាំងចក្រភពអង់គ្លេស បានពឹងផ្អែកលើនោះ កំពុងជួបហានិភ័យនៃការវាយប្រហារបន្ថែមទៀត។

រដ្ឋមន្ត្ក្រីក្រសួងការពារជាតិអង់គ្លេសលោក Ben Wallace បានធ្វើសកម្មភាពបែបនេះដើម្បីធានាដល់អ្នកដែលធ្វើការនៅជិតបំពង់បង្ហូរប្រេង បន្ទាប់ពីភ្នាក់ងារចារកម្មលោកខាងលិច មានមន្ទិលសង្ស័យ ដោយសារតែការបំផ្ទុះបំពង់បង្ហូរប្រេង។

រដ្ឋមន្ត្ក្រីក្រសួងការពារជាតិអង់គ្លេសលោក Ben Wallace

នាវា HMS Enterprise គឺប្រើប្រាស់ប្រព័ន្ធសូណា និងដ្រូនខ្នាតតូច ដើម្បីធ្វើការស្ទាបស្ទង់ដែនមហាសមុទ្រ និងជលសាស្ត្រ ហើយពិនិត្យ និងគូសផែនទីបាតសមុទ្រ។

ទន្ទឹមនឹងនោះ HMS Somerset គឺជានាវាចម្បាំងដែលមានល្បឿនលឿន អាចសម្របខ្លួននិងបត់បែនបាន។ ពីមុន នាវានេះត្រូវបានដាក់ពង្រាយ ដើម្បីតាមដាននាវាពិឃាដរបស់កងទ័ពជើងទឹករុស្ស៊ី ឆ្លងកាត់ដែនទឹកចក្រភពអង់គ្លេស។

នាវាចម្បាំង HMS Somerset

ការដាក់ពង្រាយនេះកើតឡើង នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់របស់អឺរ៉ុប កំពុងស្ថិតក្នុងហានិភ័យ បន្ទាប់ពីបំពង់បង្ហូរឧស្ម័ន Nord Stream ត្រូវបានបំផ្ទុះនៅក្នុងការវាយប្រហារដែលគេគិតថា រៀបចំឡើងដោយរុស្ស៊ី។

ប្រទេសន័រវេស ក៏ត្រូវបានគេរាយការណ៍ថា កំពុងបង្កើនវត្តមានសន្តិសុខរបស់ខ្លួន នៅជុំវិញបំពង់បង្ហូរប្រេងផងដែរ បន្ទាប់ពីមានការគំរាមកំហែងដល់ បំពង់ឧស្ម័ននៅឯឆ្នេរសមុទ្ររបស់ខ្លួន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អង់គ្លេស ថា រុស្ស៊ី កុហក អំពី ចំនួន ទាហាន ចូលរួម ក្នុង សមយុទ្ធ យោធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម