Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស២៨នាក់ត្រូវសម្លាប់ក្នុងការវាយប្រហារលើរថយន្តក្រុងនៅ ស៊ីរី

បានផុស

នៅ

រថយន្តក្រុងមួយគ្រឿងត្រូវបានវាយប្រហារនៅភាគខាងកើតប្រទេសស៊ីរីដោយមនុស្សចំនួន២៨នាក់ត្រូវបាត់បង់ជីវិត។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបានរាយការណ៍ថា រថយន្ដក្រុងត្រូវបានកំណត់គោលដៅកាលពីថ្ងៃពុធនៅក្នុងខេត្ត Deir al-Zour។

ប្រភពផ្សេងទៀតរួមទាំងក្រុមឃ្លាំមើលផងដែរបាននិយាយថា រថយន្តនោះគឺដឹកទាហានហើយចំនួនអ្នកស្លាប់គឺខ្ពស់ជាងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនមានការអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារនេះទេ។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) មានមូលដ្ឋាននៅចក្រភពអង់គ្លេសបានចង្អុលការវាយប្រហារនេះទៅលើក្រុមជីហាដរដ្ឋឥស្លាម (IS) ដោយនិយាយថា ទាហាន៣៧នាក់បានស្លាប់។

SOHR បាននិយាយថា ការវាយប្រហារនេះគឺជាការវាយឆ្មក់ដែលបានគ្រោងទុកយ៉ាងល្អដោយសមាជិកក្រុមរដ្ឋឥស្លាមដោយផ្តោតលើរថយន្តក្រុងចំនួន៣គ្រឿងដែលដឹកក្រុមសកម្មប្រយុទ្ធគាំទ្ររដ្ឋាភិបាលនិងទាហាន។

ក្រុមអ្នកប្រយុទ្ធ IS និងកងទ័ពស៊ីរីស្មោះត្រង់នឹងរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad តែងតែប៉ះទង្គិចគ្នានៅតំបន់ក្បែរទីក្រុង Palmyra។

ក្នុងឆ្នាំ២០១៤ ក្រុម IS បានដាក់ការគ្រប់គ្រងដ៏ឃោរឃៅរបស់ខ្លួនលើប្រជាជនរាប់លាននាក់ហើយក្នុងដំណាក់កាលមួយ ខ្លួនបានគ្រប់គ្រងទឹកដីទំហំ៨៨,០០០គីឡូម៉ែត្រក្រឡាដែលលាតសន្ធឹងពីភាគខាងលិចប្រទេសស៊ីរីរហូតដល់ភាគខាងកើតប្រទេសអ៊ីរ៉ាក់។

បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេល៥ឆ្នាំ កងកម្លាំងមូលដ្ឋានដែលគាំទ្រដោយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានដណ្តើមការកាន់កាប់ទឹកដីទាំងអស់ដែលគ្រប់គ្រងដោយក្រុម IS មកវិញ។

ក្រុម IS ត្រូវបានប្រកាសថាចាញ់ទឹកដីនៅស៊ីរីនិងអ៊ីរ៉ាក់ក្នុងខែមីនាឆ្នាំ២០១៩៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម