ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បង្ហាញលក្ខខណ្ឌ ២ សម្រាប់បន្តកិច្ចចរចាសន្តិភាពនៅ អ៊ុយក្រែន
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយកាលពីពេលថ្មីៗនេះថា យើងមានលក្ខខណ្ឌចាំបាច់ចំនួន ២ បន្ថែមទៀតដើម្បីបន្តកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ។
លោក Peskov បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូថា “ដើម្បីបន្តកិច្ចចរចារសន្តិភាពមួយនេះ យើងនឹងរង់ចាំការផ្លាស់ប្តូរជំហររបស់ប្រធានាធិបតីបច្ចុប្បន្នរបស់អ៊ុយក្រែន ឬមេដឹកនាំថ្មីក្នុងពេលអនាគតរបស់អ៊ុយក្រែន” ។
ការអះអាងរបស់វិមានក្រឹមឡាំងបានកើតឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចុះហត្ថលេខាលើក្រឹត្យមួយដែលបដិសេធមិនធ្វើការចរចាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃអង្គារកន្លងទៅ ។
ទន្ទឹមនោះលោក Peskov ក៏បានរំឭកដែរថា មុនពេលចាប់ផ្តើម “ប្រតិបត្តិការយោធាពិសេស” របស់ខ្លួន រុស្ស៊ីក៏បានព្យាយាមដោះស្រាយការទូតជាមួយអ៊ុយក្រែនផងដែរ ប៉ុន្តែមិនបានឃើញអាកប្បកិរិយាឆ្លើយតបដ៏សមស្របណាមួយរបស់អ៊ុយក្រែននោះទេ ។
ជាចុងក្រោយលោកបានបន្ថែមថា ការសម្រេចបានសន្តិភាពនៅអ៊ុយក្រែនគឺមិនអាចទៅរួចទេ បើគ្មានកិច្ចព្រមព្រៀងរបស់ទីក្រុងកៀវចំពោះលក្ខខណ្ឌខាងលើរបស់ទីក្រុងមូស្គូ ដែលរួមមានស្ថានភាពអព្យាក្រឹតរបស់អ៊ុយក្រែន និងការបដិសេធមិនចូលជាសមាជិកភាពអង្កការណាតូជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ