ព័ត៌មានអន្ដរជាតិ
NHK ផ្សាយថា កម្ពុជា នឹងមិនអញ្ជើញមេដឹកនាំយោធា មីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននោះទេ
យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឲ្យដឹងថា កម្ពុជានឹងមិនអញ្ជើញប្រមុខយោធាមីយ៉ាន់ម៉ាចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលនឹងធ្វើឡើងនៅខែក្រោយនេះនោះទេ ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងកាលពីថ្ងៃពុធថា លោក Min Aung Hlaing មេដឹកនាំយោធាមីយ៉ាន់ម៉ានឹងមិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំនេះនោះទេ ប៉ុន្តែកម្ពុជាក៏បានស្នើឲ្យមីយ៉ាន់ម៉ាបញ្ជូនអ្នកតំណាងមិនមែនកម្រិតនយោបាយមកចូលរួមផងដែរ ។
ប្រភពការទូតបានបញ្ជាក់ទៀតថា យោធាមីយ៉ាន់ម៉ាបានបញ្ចេញប្រតិកម្មយ៉ាងខឹងសម្បារចំពោះបញ្ហានេះ ហើយបាននិយាយថា ខ្លួននឹងមិនបញ្ជូនអ្នកតំណាងមកឡើយ ។

គួរបញ្ជាក់ថា នេះជាឆ្នាំទី ២ ជាប់គ្នាហើយដែលអាស៊ានបានបដិសេធមិនអញ្ជើញលោក Min Aung Hlaing ចូលរួមកិច្ចប្រជុំកំពូលនេះ ខណៈបច្ចុប្បន្នអាស៊ានបាននិងកំពុងបង្ហាញជំហរតឹងរ៉ឹងប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា ទោះបីជាអាស៊ានមានគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់សមាជិកផ្សេងទៀតក៏ដោយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ទិន្នន័យថ្មីប្រាក់ខែគ្រូបង្រៀនថ្នាក់បឋមក្នុងប្រទេសទាំង ១០ នៅ អាស៊ាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ