Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក គ្រោងបន្ថយទណ្ឌកម្ម វេណេស៊ុយអេឡា ដើម្បីបូមប្រេងក្នុងប្រទេស​នេះឡើងវិញ

បានផុស

នៅ

កាសែត Wall Street Journal បានរាយការណ៍ថា លោកប្រធានាធិបតី ចូ បៃដិន កំពុងរៀបចំកាត់បន្ថយទណ្ឌកម្មប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនដ៏ធំ Chevron របស់អាមេរិក ចាប់ផ្តើមបូមប្រេងសាឡើងវិញនៅក្នុងប្រទេសដែលមានជម្លោះអស់រយៈពេលជាច្រើនឆ្នាំជាមួយសហរដ្ឋអាមេរិកមួយនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងការនេះត្រូវបានគេមើលឃើញថាអាចជួយបង្កើនការផ្គត់ផ្គង់ប្រេងជាសកល និងកាត់បន្ថយការដំឡើងថ្លៃថាមពល នៅពេលដែលរដ្ឋបាលលោក បៃដិន កំពុងឆ្ពោះទៅរកការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងខែវិច្ឆិកា ។

ទន្ទឹមនោះ របាយការណ៍របស់សារព័ត៌មានបានលេចឡើងនៅចំថ្ងៃតែមួយនៃការកាត់បន្ថយទិន្នផលប្រេងដ៏ធំដែលត្រូវបានប្រកាសដោយសម្ព័ន្ធភាពផលិតប្រេងរបស់អង្គការ OPEC+ ដើម្បីបង្កើនតម្លៃប្រេងឆៅ បន្ទាប់ពីធ្លាក់ថ្លៃយ៉ាងខ្លាំង ចាប់តាំងពីខែមិថុនា ។

កាសែត Wall Street Journal បានចុះផ្សាយទៀតថា ផែនការរបស់រដ្ឋបាលលោក បៃដិន ក៏អាចត្រួសត្រាយផ្លូវសម្រាប់ការបើកឡើងវិញនូវទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុបចំពោះការនាំចេញប្រេងពីប្រទេសវេណេស៊ុយអេឡាផងដែរ ។

គួរបញ្ជាក់ថា តម្លៃ​ប្រេង​បាន​ហក់​ឡើង​ក្នុង​រយៈពេល ៣ ​ថ្ងៃ​ជាប់​គ្នា ​បន្ទាប់​ពីក្រុម​ប្រទេសរបស់ OPEC+ បាន​ប្រកាស​ពី​ការ​កាត់​បន្ថយ​ផលិតប្រេង​ចំនួន ២ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ ចាប់​ពី​ខែ​វិច្ឆិកា ដើម្បីរក្សាតម្លៃឲ្យមានស្ថិរភាព បន្ទាប់ពីរងគ្រោះ ដោយសារតែកំណើនសេដ្ឋកិច្ចពិភពលោកមានសន្ទុះយឺតយ៉ាវ  ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ តម្លៃប្រេងសកលនឹង ហក់ឡើង ចាប់ពីខែក្រោយទៅ បន្ទាប់ពីសេចក្តីសម្រេចរបស់ OPEC+

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

អាមេរិកប្រកាសជុំថ្មីនៃពន្ធ​លើ​បន្ទះស្រូបពន្លឺព្រះអាទិត្យពីអាស៊ីអាគ្នេយ៍ ​

កីឡា៥៩ នាទីutes មុន

ក្រុមបញ្ជាការដ្ឋានអង្គរក្ស A ដាក់គោលដៅយកជើងឯក ក្រោយហាត់នៅឥណ្ឌូណេសុី

ព័ត៌មានជាតិ១ ម៉ោង មុន

តុលាការខេត្តកណ្តាល ផ្តន្ទាទោសស្រ្តីជនជាតិហ្វីលីពីន១៣នាក់ និងស្រ្តីខ្មែរម្នាក់ពាក់ព័ន្ធការពពោះជំនួស

ជីវិតកម្សាន្ដ១ ម៉ោង មុន

មហាជនចោទថា Dispatch ជាខ្សែរបស់​ HYBE ខណៈតារាក្រោមទ្រនំនេះ មិនដែលលេចធ្លាយចចាមអារ៉ាមសោះ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ស្នើគ្រប់ភាគី ចែករំលែកឧត្តមានុវត្តន៍ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីពង្រឹងប្រព័ន្ធសន្តិសុខសង្គមកម្ពុជាកាន់តែប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម