Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! បុរសម្នាក់ចូលបាញ់រះក្នុងទារកដ្ឋានថៃ សម្លាប់មនុស្ស៣២នាក់ ភាគច្រើនជាកុមារ

បានផុស

នៅ

បុរស​ម្នាក់ ​បាន​បាញ់​សម្លាប់​មនុស្ស​យ៉ាងតិច៣២នាក់ ដែល​ភាគច្រើន​ជា​កុមារ នៅ​សាលាមតេ្តយ្យមួយ​ក្នុង​ស្រុក Na Klang នៃខេត្ត Nong Bua Lamphu ភាគ​ឦសាន​ប្រទេស​ថៃ ខណៈមនុស្សជាច្រើននាក់ទៀតរងរបួស។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រថៃ Thaiger។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​បាញ់​ប្រហារ​បាន​រត់​គេច​ខ្លួន ហើយ​ប៉ូលិស​កំពុង​ព្យាយាម​តាម​ចាប់​ខ្លួន​គាត់។

ជនដៃដល់មានឈ្មោះ Panya Khamrap អាយុ៣៤ឆ្នាំ ជាអតីតប៉ូលិស។ យោងតាមរបាយការណ៍ គាត់បានបើកការវាយប្រហារភ្លាមៗបន្ទាប់ពី ត្រូវបណ្តេញចេញពីការងារ។

ជនល្មើស​បាន​រត់គេច​ខ្លួន​តាម​រថយន្តភីកអាប់ ​ម៉ាក​វី​ហ្គោ​ ​ពណ៌​ស ពាក់​ស្លាក​លេខ បាងកក៕

សម្រាប់ព័ត៌មានបន្ថែម កម្ពុជាថ្មី នឹងផ្តល់ជូននាពេលក្រោយ!

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ Update៖ ខ្មាន់កាំភ្លើងថៃ ត្រលប់ទៅផ្ទះ បាញ់សម្លាប់ប្រពន្ធនិងកូន រួចសម្លាប់ខ្លួនតាមក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម