ព័ត៌មានអន្ដរជាតិ
ចិនចោទអាមេរិកថាបង្កហេតុក្រោយបើកនាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់
កងទ័ពជើងទឹកអាមេរិកបាននិយាយថា នាវាចម្បាំងអាមេរិកចំនួន ២ គ្រឿងបានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ នេះ ហើយវាជាបេសកកម្មលើកទី ២ ក្នុងខែនេះ និងជិត ២ សប្តាហ៍ បន្ទាប់ពីក្រុមនាវាដឹកយន្តហោះចិនបានបើកលើផ្លូវទឹកដូចគ្នានេះ ។
កងនាវាចរអាមេរិកបាននិយាយថា នាវាពិឃាតដឹកមីស៊ីល USS John S McCain និង USS Curtis Wilbur បានអនុវត្តការឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី ៣១ ធ្នូ ស្របតាមច្បាប់អន្តរជាតិ ។ ការឆ្លងកាត់របស់នាវានៅច្រកសមុទ្រតៃវ៉ាន់បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ ។ យោធាសហរដ្ឋអាមេរិកនឹងបន្តហោះហើរ ការធ្វើនាវាចរណ៍ និងប្រតិបត្តិការនៅកន្លែងណាដែលច្បាប់អន្តរជាតិអនុញ្ញាត ។
នេះជាការបើកកប៉ាល់លើទី ១៨ ឆ្លងកាត់ច្រកសមុទ្រដោយកងនាវាចរអាមេរិកនៅឆ្នាំនេះ ។
ទន្ទឹមនោះក្រសួងការពារជាតិចិនបានរិះគន់ដំណើរទស្សនកិច្ចនេះថាជាការបង្កហេតុ និងជាការបង្ហាញកម្លាំងមួយដោយបន្ថែមថា កប៉ាល់ និងយន្តហោះចិនក៏បានដេញតាមនាវាអាមេរិកផងដែរ ។
ក្រសួងបាននិយាយថា “កងទ័ពរំដោះប្រជាជនចិនបានរក្សាការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលដើម្បីឆ្លើយតបរាល់ការគំរាមកំហែង និងការញុះញង់គ្រប់ពេលវេលា និងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់” ។
ប្រទេសចិនដែលអះអាងថា កោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួនមានការខឹងសម្បារយ៉ាងខ្លាំងចំពោះសកម្មភាពរបស់អាមេរិក បន្ទាប់ពីប្រទេសបានគាំទ្រកោះតៃវ៉ាន់រួមទាំងការលក់អាវុធ និងការបើកនាវាចម្បាំងតាមច្រកសមុទ្រតៃវ៉ាន់ដែលធ្វើឲ្យមានទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោនកាន់តែតានតឹង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ព្រឹត្តិការណ៍សំខាន់ៗដែលវីរុសកូរ៉ូណាធ្វើឲ្យពិភពលោកភ័យខ្លាចក្នុងឆ្នាំ ២០២០
ចុចអាន ៖ មនុស្ស២៨នាក់ត្រូវសម្លាប់ក្នុងការវាយប្រហារលើរថយន្តក្រុងនៅ ស៊ីរី

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ១ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ