ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចោទថា លោក Zelensky ព្យាយាមបញ្ឆេះ សង្គ្រាមលោកលើកទី៣ (មានវីដេអូ)
វិមានក្រឹមឡាំង បានចោទប្រកាន់ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ថា បានព្យាយាមបញ្ឆេះឲ្យមានសង្គ្រាមលោកលើកទី៣ បន្ទាប់ពីលោកបានទាមទារឲ្យអង្គការណាតូ បើកការវាយប្រហារលើប្រទេសរុស្ស៊ី ដើម្បីរារាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

ថ្លែងទៅកាន់វិទ្យាស្ថាន Australian Lowy Institute កាលពីថ្ងៃព្រហស្បតិ៍ទី០៦ខែតុលា លោក Zelensky បានបញ្ជាក់ថា អង្គការណាតូ ត្រូវតែធានាថា ទីក្រុងមូស្គូមិនប្រើប្រាស់នុយក្លេអ៊ែរប្រឆាំងនឹងកងកម្លាំងរបស់ទីក្រុងកៀវនោះទេ ។ ដើម្បីធ្វើដូច្នេះបាន លោកអំពាវនាវដល់ប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ ត្រូវបើកការវាយប្រហារបង្ការប្រឆាំងនឹងរុស្ស៊ី។
ក្នុងអំឡុងសន្និសីទអនឡាញនោះ លោក Zelensky និយាយថា “តើ ណាតូ គួរធ្វើអ្វី? ខ្ញុំសូមអំពាវនាវជាថ្មីម្ដងទៀតទៅសហគមន៍អន្តរជាតិ ដូចជាមុនថ្ងៃទី២៤ខែកុម្ភៈដែរ៖ ត្រូវវាយប្រហារជាមុន ដើម្បីឲ្យរុស្ស៊ីដឹងថា នឹងមានអ្វីកើតឡើងចំពោះពួកគេ ប្រសិនបើពួកគេប្រើប្រាស់អាវុធនុយក្លេអ៊ែរ”។

ទីក្រុងមូស្គូបានថ្កោលទោសចំពោះការលើកឡើងរបស់ លោក Zelensky ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បញ្ជាក់ថា ការលើកឡើងរបស់មេដឹកនាំអ៊ុយក្រែន គឺគ្មានអ្វីក្រៅពីការប៉ុនប៉ងបង្កសង្គ្រាមលោក ដែលនឹងនាំឲ្យមានផលវិបាកមហន្តរាយដែលមិនអាចទាយទុកជាមុនបាននោះទេ។
ក្រសួងការបរទេសរុស្ស៊ី ក៏បានចោទប្រកាន់លោក Zelensky ពីការព្យាយាមបង្កសង្គ្រាមនុយក្លេអ៊ែរផងដែរ ដោយអ្នកនាំពាក្យលោកស្រី Maria Zakharova បាននិយាយថា “មនុស្សគ្រប់រូបនៅលើភពផែនដីគួរតែទទួលស្គាល់ថា មេដឹកនាំអាយ៉ងគ្មានតុល្យភាពរបស់អ៊ុយក្រែន បានប្រែក្លាយទៅជាបិសាច អាចបំផ្លាញភពផែនដីបាន។

ស្របពេលជាមួយគ្នានោះ វិមានក្រឹមឡាំងបានអំពាវនាវឲ្យសហគមន៍អន្តរជាតិ យកចិត្តទុកដាក់ឲ្យមែនទែនចំពោះសេចក្តីថ្លែងការណ៍របស់លោក Zelensky ជាពិសេសសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលលោក Peskov និយាយថា ជាអ្នកគ្រប់គ្រងសកម្មភាពរបស់ទីក្រុងកៀវ ដូច្នេះហើយត្រូវទទួលខុសត្រូវចំពោះពាក្យសម្ដីរបស់ប្រធានាធិបតីអ៊ុយក្រែន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ពូទីន ចុះហត្ថលេខា ដាក់បញ្ចូលអតីតតំបន់អ៊ុយក្រែនចំនួន ៤ ជាទឹកដីរបស់រុស្ស៊ី ជាផ្លូវការ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៧ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ