ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ព្រមាន ចិន ខ្លាំងៗ (មានវីដេអូ)
ទីក្រុងតៃប៉ិ បានព្រមានខ្លាំងៗដល់ទីក្រុងប៉េកាំង ប្រឆាំងនឹងការបញ្ជូនយន្តហោះយោធាណាមួយ ចូលទៅក្នុងដែនអាកាសរបស់តៃវ៉ាន់ ដោយប្តេជ្ញាចាត់ទុកការលុកលុយណាមួយថាជា “ការវាយប្រហារមុន”។ នេះបើយោងតាមរដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់លោក Chiu Kuo-cheng។

ថ្លែងទៅកាន់សមាជិកសភានៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការកិច្ចការបរទេស និងការពារជាតិរបស់សភាកាលពីថ្ងៃពុធទី០៥ខែតុលា លោក Chiu និយាយថា យន្តហោះចម្បាំង ឬយន្តហោះគ្មានមនុស្សបើករបស់ចិនណា ដែលឆ្លងចូលទៅក្នុងដែនអាកាសរបស់តៃវ៉ាន់ នឹងជំរុញឲ្យមានប្រតិកម្មពីទីក្រុងតៃប៉ិ។
លោកបានរំលឹកថា “កាលពីអតីតកាល ទីក្រុងតៃប៉ិបានប្តេជ្ញាថា នឹងមិនធ្វើការវាយប្រហារមុនឡើយ លុះត្រាតែកងទ័ពចិន បាញ់កាំភ្លើងធំ ឬមីស៊ីលលើកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះមុន។ ប៉ុន្តែឥឡូវ និយមន័យបានផ្លាស់ប្តូរយ៉ាងច្បាស់ ដោយសារចិនប្រើមធ្យោបាយដូចជាយន្តហោះគ្មានមនុស្សបើក។ ដូច្នេះ យើងបានកែសម្រួល ហើយនឹងចាត់ទុកការឆ្លងកាត់ដែនអាកាស ថាជាការវាយប្រហារមុន”។

ទោះបីជាយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីមិនបានបញ្ជាក់ទេថាតើទីក្រុងតៃប៉ិ មានបំណងឆ្លើយតបទៅយន្តហោះចិនដែលរំលោភដែនអាកាសរបស់ខ្លួនដោយរបៀបណា ប៉ុន្តែបានសង្កត់ធ្ងន់ថា យោធារបស់កោះតៃវ៉ាន់ពិតជាមានបន្ទាត់ក្រហមរបស់ខ្លួន ហើយនឹងចាត់វិធានការតបតវិញ នៅពេលដែលខ្សែការពារដែនកោះនេះត្រូវបានឆ្លងកាត់។
ការព្រមានរបស់ទីក្រុងតៃប៉ិ កើតឡើងបន្ទាប់ពីប្រទេសចិន បានបង្កើនសម្ពាធយោធារបស់ខ្លួន និងបានធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ជុំវិញកោះដែលគ្រប់គ្រងដោយខ្លួនឯង ចាប់តាំងពីភាពតានតឹងរវាងទីក្រុងប៉េកាំង និងតៃប៉ិហក់ឡើងខ្លាំងកាលពីដើមខែសីហា។
ភាពតានតឹង ត្រូវបានជំរុញដោយដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់របស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ផ្គើនទៅនឹងការតវ៉ាម្តងហើយម្តងទៀតពីសំណាក់រដ្ឋាភិបាលចិន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ចារកម្មអាមេរិក ថា ចិន នឹងវាយយក តៃវ៉ាន់ មកគ្រប់គ្រងនៅឆ្នាំ ២០២៧

-
សន្តិសុខសង្គម២១ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ