Connect with us

ព័ត៌មានអន្ដរជាតិ

Ian ក្លាយជាព្យុះទី២ ដែលសម្លាប់មនុស្សច្រើនបំផុតនៅអាមេរិក ក្នុងសតវត្សរ៍ទី២១ (មានវីដេអូ)

បានផុស

នៅ

ចំនួនអ្នកស្លាប់ដោយសារព្យុះ​​​ Ian បានកើនឡើងដល់១០១នាក់ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍ទី០៦ខែតុលា ពោលគឺមានរយៈពេល៨ថ្ងៃ​ បន្ទាប់ពីព្យុះនេះ វាយប្រហាររដ្ឋ Florida។

Ian គឺជាព្យុះសម្លាប់មនុស្សច្រើនបំផុតលំដាប់ទី២ ដែលវាយប្រហារដីគោកសហរដ្ឋអាមេរិកដីគោកក្នុងសតវត្សរ៍ទី២១នេះ បន្ទាប់ពីព្យុះសង្ឃរា Katrina ដែលបានបណ្តាលឲ្យមនុស្សជាង ១៨០០ នាក់បាត់បង់ជីវិតក្នុងឆ្នាំ២០០៥។ ព្យុះសង្ឃរាសម្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្រ្តអាមេរិក គឺ Great Galveston ក្នុងឆ្នាំ ១៩០០ ដែលបានសម្លាប់មនុស្សជាង ៨០០០នាក់។

អ្នករដ្ឋ Florida បានវិលត្រលប់ទៅលំនៅដ្ឋានវិញ ដើម្បីវាយតម្លៃការខូចខាតផ្ទះសម្បែង និងអាជីវកម្ម បើទោះបីជាតំបន់ខ្លះ នៅមិនទាន់អាចចូលបានក៏ដោយ។

Ian ដែលជាព្យុះប្រភេទ៤ មានកម្លាំងខ្យល់បក់ក្នុងល្បឿន ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង បានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយបណ្តាលឲ្យមានទឹកជំនន់ និងការខូចខាតធំធេង។

ព្យុះនេះ បានបណ្តាលឲ្យមានការខូចខាតរាប់ពាន់លានដុល្លារ ហើយសូម្បី​តែវាបានធ្វើដំណើរទៅផុត​មួយ​សប្តាហ៍ក៏ដោយ ក្រុម​មន្ត្រី​បាន​ព្រមាន​ថា ​អ្នក​ស្លាប់​ច្រើន​ទៀត​នៅ​តែ​អាច​រក​ឃើញ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ AP

ចុចអាន៖​ អ្នកស្លាប់ដោយសារព្យុះសង្ឃរា Ian នៅរដ្ឋ Florida កើនដល់ជិត ១០០នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម