Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ចោទមហាអំណាច ២ នេះថាបើកដៃឲ្យ កូរ៉េខាងជើង បាញ់មីស៊ីល

បានផុស

នៅ

សហរដ្ឋអាមេរិកបានចោទប្រកាន់ប្រទេសចិន និងរុស្ស៊ីថាបើកដៃឲ្យមេដឹកនាំកូរ៉េខាងជើងបាញ់មីស៊ីលផ្លោងផ្ទួនៗ ដោយសារតែការការពារលើទីក្រុងព្យុងយ៉ាងពីការប៉ុនប៉ងបន្ថែមការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ។

លោកស្រី Linda Thomas-Greenfield
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយថា “កូរ៉េខាងជើងទទួលបានរនាំងការពារពីសមាជិក ២ រូបនៃក្រុមប្រឹក្សា ហើយបានអនុញ្ញាតិឲ្យលោក គីម ជុងអ៊ុន ធ្វើបែបនេះ” ។

លោកស្រី Linda បញ្ជាក់ថា សមាជិកទាំងពីរនេះបានដើរចេញក្រៅបន្ទាត់ដែលបង្ហាញពីភាពត្រឹមត្រូវរបស់ពួកគេ ហើយបានញុះញង់កូរ៉េខាងជើងម្ដងហើយម្ដងទៀត ជាពិសេសពួកគេបានរារាំងរាល់ការប៉ុនប៉ងងដើម្បីធ្វើបច្ចុប្បន្នភាពនៃការដាក់ទណ្ឌកម្ម” ។

បន្ទាប់ពីកិច្ចប្រជុំនោះ ប្រទេសចំនួន ១១ រួមទាំងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍រួមមួយ “ថ្កោលទោសយ៉ាងខ្លាំង” ចំពោះការបាញ់មីស៊ីលនេះ ។

សេចក្ដីថ្លែងការណ៍នោះបាននិយាយថា កូរ៉េខាងជើងបានរំលោភលើដំណោះស្រាយជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខ និងបានគំរាមកំហែងដល់សហគមន៍អន្តរជាតិផងដែរ ។

គួរបញ្ជាក់ថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍បានកើតឡើងនៅពាក់កណ្តាលនៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីអំពីការគំរាមកំហែងកាន់តែខ្លាំងឡើងដែលបង្កឡើងដោយទីក្រុងព្យុងយ៉ាង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ រុស្ស៊ី បង្ហាញលក្ខខណ្ឌ ២ សម្រាប់បន្តកិច្ចចរចាសន្តិភាពនៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម