ព័ត៌មានអន្ដរជាតិ
ថៃ ផ្ដល់សំណងជិត ៣ ពាន់ដុល្លារដល់គ្រួសារជនរងគ្រោះដែលស្លាប់ក្នុងការបាញ់ប្រហារ
ក្រសួងយុត្តិធម៌ថៃនឹងផ្តល់សំណងរហូតដល់ ១១ ម៉ឺនបាត ឬជិត ៣,០០០ ដុល្លារអាមេរិក សម្រាប់ក្រុមគ្រួសារជនរងគ្រោះនីមួយៗនៃអ្នកស្លាប់ទាំង ៣៨ នាក់ក្នុងហេតុការណ៍សម្លាប់រង្គាលកាលពីថ្ងៃព្រហស្បតិ៍នៅខេត្ត Nong Bua Lamphu ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃលោក Somsak Thepsuthin កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា នៅក្រោមច្បាប់សំណងជនរងគ្រោះដោយឧក្រិដ្ឋកម្ម គ្រួសារនៃអ្នកស្លាប់នៅក្នុងការសម្លាប់រង្គាលនេះមានសិទ្ធិទទួលបានសំណងរហូតដល់ ១១ ម៉ឺនបាត ឬជិត ៣,០០០ ដុល្លារអាមេរិកក្នុងម្នាក់ៗ ។ ចំនួនទឹកប្រាក់ទាំងនេះរួមមាន ៥០,០០០ បាតសម្រាប់មរណភាព, ២០,០០០ បាតសម្រាប់ពិធីបុណ្យសព និង ៤០,០០០ បាតសម្រាប់ការបាត់បង់ប្រាក់ចំណូលគ្រួសារ ។

ចំណែកអ្នករងរបួសក្នុងការបាញ់ប្រហារនេះមានសិទ្ធិទទួលបានសំណងអតិបរមា ៤០,០០០ បាតសម្រាប់ការព្យាបាលវេជ្ជសាស្រ្ត និងរហូតដល់ ២០,០០០ បាតសម្រាប់ថ្លៃស្តារផ្លូវចិត្ត និងរាងកាយ ។
ទន្ទឹមនោះ ពួកគេក៏នឹងទទួលបានសំណងសម្រាប់ការបាត់បង់ប្រាក់ចំណូលនៅប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃក្នុងស្រុកចំនួន ៣១៥ បាត ក៏ដូចជារហូតដល់ ៥០,០០០ បាតសម្រាប់ការខូចខាតផ្សេងទៀតផងដែរ ។

បន្ថែមពីនេះ លោក Somsak បានបញ្ជាឲ្យមន្ត្រីមកពីការិយាល័យយុត្តិធម៌ខេត្តភាគឦសាន ចុះសួរសុខទុក្ខគ្រួសារជនរងគ្រោះ ហើយលោកបានបញ្ជាឲ្យមន្ត្រីអនុវត្ត និងទូទាត់សំណងនេះឲ្យបានលឿនតាមដែលអាចធ្វើទៅបានផងដែរ ។

គួររំឭកថា ការសម្លាប់រង្គាលដោយអតីតប៉ូលិសថៃម្នាក់ឈ្មោះ Panya Khamrap អាយុ ៣៤ ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍នៅឯទារកដ្ឋាននៅស្រុក Na Klang ខេត្ត Nong Bua Lamphu បានឆក់យកជីវិតមនុស្ស ៣៨ នាក់ ក្នុងនោះមានកុមារ ២៤ នាក់ ។ ក្រោយមកហេតុការណ៍នេះបានបញ្ចប់ នៅពេលដែលខ្មាន់កាំភ្លើងបានយកកាំភ្លើងមកបាញ់សម្លាប់ខ្លួនឯង បន្ទាប់ពីសម្លាប់ប្រពន្ធ និងកូនប្រុសនៅផ្ទះរបស់ពួកគេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ ខ្មាន់កាំភ្លើង ថៃ ត្រលប់ទៅផ្ទះ បាញ់សម្លាប់ប្រពន្ធនិងកូន រួចសម្លាប់ខ្លួនតាមក្រោយ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?