Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះចម្បាំង កូរ៉េខាងជើង ហោះជិតព្រំដែន កូរ៉េខាងត្បូង ក្រោយទើប​បាញ់មីស៊ីល

បានផុស

នៅ

កូរ៉េខាងជើងបានហោះហើរយន្តហោះចម្បាំងចំនួន ១២ គ្រឿងនៅជិតព្រំដែនជាមួយប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ ដោយបានជំរុញឲ្យទីក្រុងសេអ៊ូលប្រញាប់ប្រញាលបញ្ជូនយន្តហោះយោធាចំនួន ៣០ គ្រឿងទៅវិញដើម្បីជាការឆ្លើយតប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍ដ៏មិនធម្មតានេះបានកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួន ២ គ្រាប់ចូលទៅក្នុងសមុទ្រ និងជាការបាញ់សាកល្បងមីស៊ីលគ្រាប់ទី ៦ របស់ខ្លួនក្នុងរយៈពេលតិចជាង ២ សប្តាហ៍ ចំពេលមានភាពតានតឹងនៅឧបទ្វីបកូរ៉េ ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ Yonhap បានឲ្យដឹងថា យន្តហោះចម្បាំងកូរ៉េខាងជើងចំនួន ៨ គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែកចំនួន ៤ គ្រឿងត្រូវបានគេជឿថា ហោះហើរក្នុងទម្រង់ធ្វើសមយុទ្ធបាញ់គ្រាប់ពិតពីលើអាកាសមកដីគោក ហើយបានធ្វើឡើងនៅភាគខាងជើងនៃព្រំដែនអាកាសអន្តរកូរ៉េ ។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ទៀតថា សកម្មភាពរបស់កូរ៉េខាងជើងបានកើតឡើង បន្ទាប់ពីទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនកាលពីពេលថ្មីៗនេះបានធ្វើសមយុទ្ធផ្លូវអាកាស ជើងគោក និងជើងទឹក ដើម្បីឆ្លើយតបទៅនឹងការបាញ់មីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ PBS

ចុចអាន ៖ អាមេរិក ចោទមហាអំណាច ២ នេះថាបើកដៃឲ្យ កូរ៉េខាងជើង បាញ់មីស៊ីល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម