ព័ត៌មានអន្ដរជាតិ
សឹងមិនគួរឲ្យជឿ ពេលដឹងរឿងរ៉ាវ ធ្វើឲ្យកុមារថៃ ៣នាក់ រួចផុតពីចង្កូមមច្ចុរាជ
ថ្វីបើមានការផ្សព្វផ្សាយតៗគ្នានៅតាមប្រព័ន្ធផ្សព្វផ្សាយថៃថា មានតែកុមារម្នាក់ប៉ុណ្ណោះ ដែលបានរួចរស់ជីវិតពីការសម្លាប់រង្គាលដ៏ឃោរឃៅ នៅទារកដ្ឋានក្នុងខេត្ត Nong Bua Lamphu ភាគឦសានប្រទេសថៃកាលពីម្សិលមិញក៏ដោយ ប៉ុន្តែពេលនេះមានការបញ្ជាក់ច្បាស់ៗថា មានកុមារចំនួន៣នាក់ អាចរួចផុតពីចង្កូមមច្ចុរាជ។

កាលពីថ្ងៃទី០៦ខែតុលា អតីតប៉ូលិសម្នាក់ បានសម្លាប់មនុស្សសរុប៣៧នាក់ ក្នុងនោះមានកុមារអាយុក្រោម ៦ ឆ្នាំចំនួន ២៤ នាក់ ខណៈពួកគេកំពុងគេងថ្ងៃក្នុងទារកដ្ឋានមួយកន្លែងក្នុងស្រុក Na Klang។ បន្ទាប់មក ពេលវិលទៅផ្ទះ គាត់បានបន្តបើកការវាយប្រហារដោយមិនរើសមុខតាមផ្លូវ រួចសម្លាប់ប្រពន្ធ និងកូន មុនពេលធ្វើអត្តឃាត។
កុមារទាំង៣នាក់ដែលសុទ្ធតែមានអាយុ៣ឆ្នាំ បានរួចផុតពីសោកនាដកម្មនេះ។ ពួកគេទាំងនោះមានឈ្មោះ៖

កុមារា Sumaee
យោងតាមសារព័ត៌មាន Sky News បានឲ្យដឹងថា ឃាតកដ៏សាហាវឃោរឃៅ បានចាក់ និងបាញ់ក្មេងប្រុសអាយុ ៣ឆ្នាំឈ្មោះ Sumaee ចំក្បាលចំនួន២គ្រាប់នៅខាងក្នុងទារកដ្ឋាន។ Sumaee ត្រូវបានគេយកទៅវះកាត់ជាបន្ទាន់នៅមន្ទីរពេទ្យ Udon Thani ដោយត្រូវចំណាយពេលជាងមួយម៉ោង។ គ្រូពេទ្យជំនាញ បានយកគ្រាប់កាំភ្លើងពីរគ្រាប់ចេញពីក្បាលរបស់ក្មេងតូចដោយជោគជ័យ។
លោកស្រី Joy ដែលជាម្តាយរបស់ក្មេងប្រុស បានប្រាប់សារព័ត៌មាន Sky News ថា នាងបានដួលសន្លប់នៅពេលមកដល់ទារកដ្ឋាន ដោយសារតែឃើញឈាម និងសាកសព។ បន្ទាប់មក ប្តីរបស់ Joy បានឃើញកូនប្រុសរបស់ពួកគេ ត្រូវបាននាំចូលទៅក្នុងរថយន្តសង្គ្រោះ ហើយមានក្តីសង្ឃឹមខ្លះឡើងវិញ។

អាចនិយាយបានថា នេះជាអព្ភូតហេតុ ដែលក្មេងតូច Suamee អាចរួចជីវិត ទាំងក្បាលរបស់គាត់ត្រូវគ្រាប់កាំភ្លើង។ ទោះបីជាយ៉ាងណាក៏ដោយ មិត្តរួមថ្នាក់របស់គាត់ស្ទើរតែទាំងអស់ត្រូវបានសម្លាប់។
កុមារី Ammy
មនុស្សម្នា នាំគ្នាហៅកុមារីអាយុ៣ឆ្នាំឈ្មោះ Ammy ថាជាអព្ភូតហេតុ បន្ទាប់ពីកុមារីបានចេញពីទារកដ្ឋានទាំងគ្មានរបួសអ្វីសោះ។ យោងតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ Amarin បានឲ្យដឹងថា Ammy បានគេងលក់ក្បែរជញ្ជាំង ហើយឃាតកមិនចាប់អារម្មណ៍។

ជីតាអាយុ៥៩ឆ្នាំរបស់ Ammy បានដឹងព័ត៌មានអំពីការសម្លាប់រង្គាល ហើយក៏ប្រញាប់ទៅកន្លែងកើតហេតុដើម្បីស្វែងរកចៅ។ Ammy ជាកុមារតែម្នាក់គត់នៅក្នុងទារកដ្ឋាន ដែលមិនរងការវាយប្រហារ។
កុមារា Mick
បន្ទាប់ពីបើកការបាញ់សម្លាប់នៅក្នុងទារកដ្ឋាន ជនដៃដល់បានចេញទៅខាងក្រៅ ហើយជិះរថយន្តភីកអាប់គេចខ្លួនពីកន្លែងកើតហេតុ។ រថយន្តបានបុកម៉ូតូកង់បីរបស់គ្រួសារមួយ ដែលដឹកក្មេងប្រុសអាយុ៣ឆ្នាំ ម្តាយរបស់ Mick និងជីដូនរបស់គាត់។

ម្តាយរបស់ Mick បានស្លាប់នៅក្នុងគ្រោះថ្នាក់នោះ។ ឃាតកបានចុះពីរថយន្តភីកអាប់ ហើយចាក់ Mick ចំក្បាល រួចក៏ចាក់ជីដូន។ ជីដូនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Nong Bua Lamphu ហើយ Mick ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Udon Thani។
របាយការណ៍ចុងក្រោយបានឲ្យដឹងថា បច្ចុប្បន្ន Mick បានរួចជីវិតហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ប្រទេសថៃ កាន់ទុក្ខ បន្ទាប់ពីហេតុការណ៍សម្លាប់កុមារ ដ៏រន្ធត់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ