ព័ត៌មានអន្ដរជាតិ
ផ្ទុះកូវីដនៅហាងខារ៉ាអូខេក្រុងបាងកក បុគ្គលិក ២១ នាក់តេស្តវិជ្ជមាន
បុគ្គលិក ២១ នាក់នៃហាងខារ៉ាអូខេមួយកន្លែងនៅទីក្រុងបាងកកបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ បន្ទាប់ពីមនុស្សម្នាក់មកពីខេត្ត Nonthaburi ដែលឆ្លងជំងឺនេះបានទៅទីនោះ ។
លោក Pongsakorn Kwanmuang អ្នកនាំពាក្យការិយាល័យរដ្ឋបាលក្រុងបាងកក (BMA) បាននិយាយថា បុគ្គលិកចំនួន ៣៩ នាក់ក្នុងចំណោមបុគ្គលិក ៧៥ នាក់នៃហាងខារ៉ាអូខេ Nong Mai ត្រូវបានគេធ្វើតេស្តរកជំងឺកូវីដ ១៩ ហើយក្នុងនោះ ២១ នាក់ត្រូវបានរកឃើញថាមានផ្ទុកវីរុសនេះ ។
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ របស់ BMA នៅតែកំពុងតាមដានមនុស្សដែលបានទៅភោជនីយដ្ឋាន Isarn Krongkaew និងហាងខារ៉ាអូខេ Nong Mai អំឡុងថ្ងៃទី ១៥ ដល់ ៣០ ខែធ្នូ ។ ការផ្ទុះឡើងនេះបានចាប់ផ្តើមនៅពេលដែលអ្នកឆ្លងជំងឺនេះមកពី ខេត្ត Nonthaburi បានទៅកន្លែងទាំងនោះ ។
ក្រោយរកឃើញករណីថ្មីចំនួន ២១ ករណី និង ១៧ ករណីកាលពីថ្ងៃពុធ ទីក្រុងបាងកកបានកត់ត្រាការឆ្លងជំងឺកូវីដ ១៩ សរុបនៅក្នុងរាជធានីនេះឡើងដល់ ១២៥ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសថៃមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៦,៦៩០ ករណី និងមានអ្នកស្លាប់ចំនួន ៦១ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ ក្រោយផ្ទុះកូវីដខ្លាំង ថៃបញ្ជាទិញវ៉ាក់សាំងក្រុមហ៊ុន AstraZeneca
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង