ព័ត៌មានអន្ដរជាតិ
លោក Zelensky ព្រមានថា រុស្ស៊ី ប្រាប់ឲ្យប្រជាជនរៀបចំខ្លួនរួចហើយ សម្រាប់សង្គ្រាមនុយក្លេអ៊ែរ
ប្រធានាធិបតីអ៊ុយក្រែនលោកលោក Volodymyr Zelensky បានជំរុញឲ្យសម្ព័ន្ធមិត្តលោកខាងលិច ប្រឆាំងតបតនឹងផែនការរបស់លោក ពូទីន ដែលនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសនេះ។
លោក Zelensky បានថ្កោលទោសការគំរាមកំហែងនុយក្លេអ៊ែររបស់រុស្ស៊ី ដោយនិយាយថា វាបង្កហានិភ័យសម្រាប់ភពផែនដីទាំងមូល។
នៅក្នុងបទសម្ភាសន៍ថ្មីមួយជាមួយ BBC លោក Zelensky ក៏បាននិយាយផងដែរថា មន្ត្រីវិមានក្រឹមឡាំងកំពុងប្រាប់ឲ្យពលរដ្ឋរបស់ពួកគេរៀបចំខ្លួន ក្នុងករណីប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ុយក្រែន។
លោកបានបន្ថែមថា “វាគ្រោះថ្នាក់ណាស់។ ពួកគេមិនទាន់រៀបចំរួចរាល់ដើម្បីធ្វើវាទេ ឬបាញ់នុយក្លេអ៊ែរទេ។ ប៉ុន្តែពួកគេចាប់ផ្តើមទំនាក់ទំនង។ គេមិនដឹងថា រុស្ស៊ីប្រើឬមិនប្រើទេ។ ខ្ញុំគិតថា វាជារឿងគ្រោះថ្នាក់ សូម្បីតែនិយាយអំពីវា”។
ស្របពេលជាមួយគ្នានោះ លោក Zelensky បានអំពាវនាវឲ្យសមាជិកអង្គការណាតូ ចាត់វិធានការការពារបន្ថែមទៀត ប្រឆាំងនឹងប្រទេសរុស្ស៊ី ដើម្បីបញ្ឈប់សង្គ្រាម។
គួរបញ្ជាក់ថា កិច្ចសម្ភាសន៍នេះ បានកើតឡើងត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden និយាយថា ការគំរាមកំហែងរបស់រុស្ស៊ី ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ បាននាំពិភពលោកខិតទៅជិតជម្លោះដ៏មហន្តរាយជាងពេលណាៗទាំងអស់ ចាប់តាំងពីវិបត្តិមីស៊ីលគុយបាក្នុងអំឡុងសង្គ្រាមត្រជាក់៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ លោក បៃដិន៖ ហានិភ័យសង្គ្រាមនុយក្លេអ៊ែរ ឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ