Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុង ញូវយ៉ក ប្រកាសអាសន្ន ជុំវិញវិបត្តិជនចំណាកស្រុក

បានផុស

នៅ

អភិបាលក្រុងញូវយ៉ក លោក Eric Adams បានប្រកាសដាក់ក្រុងក្នុងគ្រាអាសន្ន ដើម្បីដោះស្រាយស្ថានភាពវិបត្តិ ជុំវិញលំហូរជនចំណាកស្រុក។

អភិបាលក្រុងញូវយ៉ក លោក Eric Adams

ជនចំណាកស្រុកជាង ១៧០០០នាក់ បានមកដល់ទីក្រុងនេះ ក្រោយចាកចេញពីព្រំដែនភាគខាងត្បូងចាប់តាំងពីខែមេសាមក។

រដ្ឋដែលកាន់កាប់ដោយគណបក្សសាធារណរដ្ឋដូចជា Texas, Arizona និង Florida បាននិងកំពុងបញ្ជូនជនចំណាកស្រុក ទៅកាន់តំបន់របស់គណបក្សប្រជាធិបតេយ្យ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

វាជាផ្នែកមួយនៃជម្លោះក្នុងសេតវិមាន ខណៈចំនួនមនុស្សដែលមកដល់ព្រំដែនអាមេរិក-ម៉ិកស៊ិក ស្ថិតក្នុងកម្រិតដ៏ខ្ពស់មិនធ្លាប់មានពីមុនមក។

លោក Adams បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រទី០៧ខែតុលាថា ចាប់តាំងពីខែកញ្ញាមក ជាមធ្យមរថយន្តក្រុងពី ៥ទៅ ៦គ្រឿង បានមកដល់ក្នុងទីក្រុងជារៀងរាល់ថ្ងៃ។ មនុស្ស​ម្នាក់​ក្នុង​ចំណោម​ប្រាំ​នាក់​ក្នុង​ប្រព័ន្ធជ្រកកោនរបស់​ទីក្រុងនេះ ​បច្ចុប្បន្ន​ជា​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន។

លោក​​បន្ត​ថា អ្នក​ដែល​មក​ដល់ ​ភាគ​ច្រើន​ជា​គ្រួសារ​ដែល​មាន​កុមារ​ដល់អាយុ​ចូល​រៀន ហើយ​ត្រូវ​ការ​ការ​ព្យាបាល​ចាំបាច់បំផុត។

លំហូរនេះ នឹងធ្វើឲ្យទីក្រុងញូវយ៉ក ខាតបង់ប្រាក់ ១ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធនេះ ហើយអភិបាលក្រុង កំពុងអំពាវនាវសុំមូលនិធិសហព័ន្ធ និងរដ្ឋ ដើម្បីជួយដោះស្រាយការចំណាយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លិចទូកជនចំណាកស្រុក ស្លាប់ ៣៤នាក់ នៅ ស៊ីរី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៧ វិនាទី មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានជាតិ១ នាទីute មុន

ទូតចិន ថា កម្ពុជាជាមិត្តល្អពិតប្រាកដរបស់ចិនដ៏រឹងមាំ

ជីវិតកម្សាន្ដ១៤ នាទីutes មុន

ដក​បម្រាម​ភ្លាម Angelababy វិលមកអាជីពភ្លែតក៏ត្រូវ​​គេ​រិះគន់​ថា សម្ដែងអន់បំផុត

ព័ត៌មានជាតិ២០ នាទីutes មុន

កុមារជាង៣លាននាក់ទទួលបាន​ការគាំទ្រពីគម្រោង២ឆ្នាំរបស់អង្គការទស្សនៈពិភពលោក

ព័ត៌មានជាតិ២១ នាទីutes មុន

ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយសមាជិក ​​RCEP សម្រេចទឹកប្រាក់ជាង​ ៣៤​ពាន់លានដុល្លារក្នុងឆ្នាំ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម