ព័ត៌មានអន្ដរជាតិ
លោក ពូទីន ទទួលបានកាដូ យ៉ាងភ្ញាក់ផ្អើល នៅថ្ងៃខួបកំណើត
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានទទួលកាដូមិនធម្មតាមួយ សម្រាប់ថ្ងៃខួបកំណើតគម្រប់អាយុ ៧០ឆ្នាំរបស់គាត់ កាលពីថ្ងៃសុក្រទី០៧ខែតុលា៖ នោះគឺ ត្រាក់ទ័រ មួយគ្រឿង។

នៅពេលមេដឹកនាំនៃអតីតប្រទេសសូវៀតជាច្រើន បានជួបប្រជុំគ្នានៅឯវិមាន Konstantin សម័យ Czarist ក្នុងទីក្រុង St. Petersburg, ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បានប្រគល់កាតបញ្ជាក់ពីរថយន្តនេះ ដល់លោកពូទីន។
ត្រាក់ទ័រ គឺបង្ហាញពីមោទកភាពនៃឧស្សាហកម្មបេឡារុស ចាបតាំងពីសម័យសូវៀតមក។

លោក Lukashenko ដែលគ្រប់គ្រងអតីតប្រទេសសូវៀតអស់រយៈពេលជិត៣ទសវត្សរ៍មកហើយនោះ បានប្រាប់អ្នកយកព័ត៌មានថា ត្រាក់ទ័រដែលគាត់ឲ្យលោកពូទីន គឺស្រដៀងគ្នាទៅនឹងត្រាក់ទ័រ ដែលគាត់មាននៅក្នុងសួនច្បាររបស់គាត់។
ទោះបីជាយ៉ាងណាក៏ដោយ លោក ពូទីន មិនបានលើកឡើងពីកាដូនេះ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទេ នៅពេលគាត់ចាប់ផ្តើមកិច្ចប្រជុំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Star
ចុចអាន៖ រុស្ស៊ី ចោទថា លោក Zelensky ព្យាយាមបញ្ឆេះ សង្គ្រាមលោកលើកទី៣

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ