ព័ត៌មានអន្ដរជាតិ
ជប៉ុន បង្កើនការប្រុងប្រយ័ត្ន មុនកូរ៉េខាងជើង រៀបចំព្រឹត្តិការណ៍ដ៏ធំ
មន្ត្រីចារកម្មនៅក្នុងប្រទេសជប៉ុន កំពុងបង្កើនសកម្មភាពឃ្លាំមើលរបស់ពួកគេ មុនព្រឹត្តិការណ៍ដ៏ធំមួយ នៅក្នុងប្រទេសកូរ៉េខាងជើង។

គណបក្សកម្មករដែលកំពុងកាន់អំណាច នឹងប្រារព្ធខួបលើកទី ៧៧ របស់ខ្លួននៅថ្ងៃចន្ទទី១០ខែតុលានេះ។
មានក្តីបារម្ភកាន់តែខ្លាំងឡើងថា ទីក្រុងព្យុងយ៉ាង អាចនឹងរៀបចំផែនការបង្កហេតុមួយទៀត បន្ទាប់ពីការបាញ់បង្ហោះកាំជ្រួចមីស៊ីលជាច្រើនគ្រាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
មន្ត្រីនៅក្នុងប្រទេសជប៉ុន កំពុងប្រុងប្រយ័ត្ន ព្រមទាំងធ្វើការជាមួយសមភាគីរបស់ពួកគេនៅក្នុងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដើម្បីតាមដានយ៉ាងជិតស្និទ្ធលើសកម្មភាពនៅកូរ៉េខាងជើង។

កន្លងមក ទីក្រុងព្យុងយ៉ាង បានធ្វើសកម្មភាពបង្កភាពតានតឹង អំឡុងការប្រារព្ធខួបរបស់គណបក្ស។ នោះរាប់បញ្ចូលទាំងការបាញ់មីស៊ីលផ្លោងក្នុងឆ្នាំ២០១៦ និងការសាកល្បងនុយក្លេអ៊ែរលើកដំបូងរបស់កូរ៉េខាងជើងក្នុងឆ្នាំ២០០៦ផងដែរ។
អ្វីដែលពិសេសជាងនេះទៅទៀត នាពេលថ្មីៗនេះ ទីក្រុងព្យុងយ៉ាង បានសម្តែងការខឹងសម្បានៅពេលនាវាផ្ទុកយន្តហោះអាមេរិក USS Ronald Reagan ត្រូវបានដាក់ពង្រាយឡើងវិញទៅកាន់សមុទ្រជប៉ុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ ជប៉ុន ប្រកាសចាប់ផ្តើមឡើងវិញ នូវសមយុទ្ធជម្លៀសប្រជាជន ករណីផ្ទុះមីស៊ីល

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង