ព័ត៌មានអន្ដរជាតិ
លោក Zelensky ៖ សង្គ្រាមគួរប្រយុទ្ធតែនៅ អ៊ុយក្រែន បានហើយ កុំឲ្យរាលដាលទៅប្រទេសផ្សេង
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីពេលថ្មីៗនេះនៅឯកិច្ចប្រជុំកំពូលនៃសហគមន៍នយោបាយអឺរ៉ុបថា សង្រ្គាមគួរប្រយុទ្ធតែនៅក្នុងប្រទេសអ៊ុយក្រែនបានហើយ ពោលកុំឲ្យវារីករាលដាលដល់ប្រទេសដទៃទៀតអី ។

លោកប្រធានាធិបតីបានគូសបញ្ជាក់ថា អ៊ុយក្រែនមិនដែលចង់ធ្វើសង្រ្គាមនោះទេ ប៉ុន្តែឥឡូវនេះរដ្ឋាភិបាលទីក្រុងកៀវត្រូវបានបង្ខំឲ្យដោះស្រាយជាមួយរុស្ស៊ី ដែលបដិសេធសន្តិភាព និងចង់កែព្រំដែនអឺរ៉ុបឡើងវិញ ។
លោក Zelenskyy បាននិយាយថា អ៊ុយក្រែនគឺជាសមរភូមិដំបូង ហើយចោទប្រកាន់រុស្ស៊ីថាបានសម្លាប់មនុស្សនៅក្នុងទ្វីបអឺរ៉ុប ក៏ដូចជាបង្ខូចតម្លៃអាហារ និងការគំរាមកំហែងនុយក្លេអ៊ែរដើម្បីបំបែកការរួបរួមនៅក្នុងទ្វីបមួយនេះផងដែរ ។

មេដឹកនាំអ៊ុយក្រែនរូបនេះក៏បានជំរុញឲ្យបង្កើតតុលាការអន្តរជាតិមួយដើម្បីផ្តល់យុត្តិធម៌សម្រាប់ឧក្រិដ្ឋកម្មសង្រ្គាម និងឲ្យរុស្ស៊ីសងសំណងសង្រ្គាមផងដែរ ហើយបានសង្កត់ធ្ងន់ថា សង្រ្គាមគួរតែឈ្នះចាញ់នៅអ៊ុយក្រែន ដើម្បីកុំឲ្យមានការវាយប្រហារប្រទេសដទៃទៀត ។
គួរបញ្ជាក់ថា កិច្ចប្រជុំដែលបានរៀបចំនៅរដ្ឋធានី Prague នៃសាធារណរដ្ឋឆេក មានការចូលរួមពីមេដឹកនាំមកពី ៤៤ ប្រទេស ក្នុងនោះមានសមាជិកសហភាពអឺរ៉ុបទាំង ២៧ និងប្រទេសអឺរ៉ុបចំនួន ១៧ រួមទាំងប្រទេសតួកគី ចក្រភពអង់គ្លេស ស៊ែប៊ី និងអ៊ុយក្រែន ជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ