Connect with us

ព័ត៌មានអន្ដរជាតិ

ព្រះមហាក្សត្រ ថៃ យាងជួបគ្រួសារជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍​សម្លាប់កុមារ

បានផុស

នៅ

ព្រះមហាក្សត្ររបស់ប្រទេសថៃបានយាងទៅចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះក្នុងការវាយប្រហារដោយកាំភ្លើង និងកាំបិតកាលពីថ្ងៃព្រហស្បតិ៍ដែលបានសម្លាប់មនុស្សចំនួន ៣៦ នាក់ រួមទាំងកុមារ ២៤ នាក់ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះមហាក្សត្រ Maha Vajiralongkorn និងម្ចាស់ក្សត្រី Suthida កាលពីថ្ងៃសុក្របានយាងទៅកាន់មន្ទីរពេទ្យមួយនៅជិតកន្លែងកើតហេតុនៃសោកនាដកម្មដែលបានកើតឡើងនៅមជ្ឈមណ្ឌលថែទាំកុមារក្នុងខេត្ត Nongbua Lamphu ភាគឦសានរបស់ប្រទេស ។

ទន្ទឹមនោះព្រះមហាក្សត្រ​មានបន្ទូលប្រាប់​ក្រុម​គ្រួសារ​ជនរងគ្រោះ​ថា ព្រះអង្គ​មានហឫទ័យសោកស្ដាយ​យ៉ាង​ខ្លាំង​ដែល​មាន​ហេតុការណ៍​បែបនេះ​កើតឡើង​ ហើយគ្មាន​ពាក្យ​ណា​អាច​បង្ហាញ​ពីទំហំ​សោកសៅ​របស់ព្រះអង្គបាន​ឡើយ ហើយការយាងមករបស់ព្រះអង្គ​គឺដើម្បី​ផ្តល់​ការ​គាំទ្រ​ផ្លូវ​ចិត្តដល់គ្រួសារជនរងគ្រោះ ។

គួររំឭកថា ក្រោយការសម្លាប់រង្គាលដោយអតីតប៉ូលិសថៃម្នាក់ឈ្មោះ Panya Khamrap អាយុ ៣៤ ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍នៅឯទារកដ្ឋាននៅស្រុក Na Klang ខេត្ត Nong Bua Lamphu រួចហើយ ខ្មាន់កាំភ្លើងក៏បានបាញ់​សម្លាប់​ប្រពន្ធ និង​កូនប្រុសផងដែរ ​មុន​នឹងបាញ់សម្លាប់​ខ្លួនឯង ខណៈដើមហេតុដំបូងគឺកើតឡើង ដោយសារតែមានជម្លោះជាមួយប្រពន្ធ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ រដ្ឋមន្ត្រីថាមពល អារ៉ាប៊ីសាអូឌីត ពន្លះអ្នកសារព័ត៌មាន Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម