ព័ត៌មានអន្ដរជាតិ
ប៉ះទង្គិចកាំភ្លើងយ៉ាងសាហាវ នៅជាយក្រុងយេរូសាឡឹម ប្រទេសអ៊ីស្រាអែល
កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ក្មេងជំទង់ប៉ាឡេស្ទីន ២នាក់ កាលពីថ្ងៃសៅរ៍ នៅក្នុងការប៉ះទង្គិចគ្នានៅតំបន់ West Bank ខណៈខ្មាន់កាំភ្លើងជនជាតិប៉ាឡេស្ទីនបានបាញ់សម្លាប់ទាហានអ៊ីស្រាអែលម្នាក់ នៅជាយទីក្រុងយេរូសាឡឹម។

បូលិសអ៊ីស្រាអែល បានរាយកាណ៍ថា ខ្មាន់កាំភ្លើងប៉ាឡេស្ទីនបានបើកការបាញ់ប្រហារទៅលើកងកម្លាំងសន្តិសុខអ៊ីស្រាអែល នៅឯប៉ុស្តិ៍ត្រួតពិនិត្យមួយ នៅច្រកចូលជំរុំជនភៀសខ្លួនប៉ាឡេស្ទីន Shuafat ក្បែរជាយក្រុងយេរូសាឡឹម ជិតតំបន់ West Bank ដែលបណ្ដាលឱ្យទាហានស្រីម្នាក់ត្រូវស្លាប់ ហើយសន្តិសុខម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈកងកម្លាំងកំពុងតាមប្រមាញ់អ្នកវាយប្រហារ។

ការប៉ះទង្គិចគ្នាយ៉ាងសាហាវនេះ យោធាអ៊ីស្រាអែល និយាយថា វាផ្ដើមចេញពីកងកម្លាំងសន្តិសុខរបស់ខ្លួន បើកប្រតិបត្តិការតាមចាប់ខ្លួនខ្មាន់កាំភ្លើងពីក្រុមសកម្មប្រយុទ្ធជីហាតអ៊ីស្លាម នៅទីក្រុង Jenin នៃតំបន់ West Bank ដើម្បីសងសឹកទៅលើជនជាតិប៉ាឡេស្ទីន ដែលបានបាញ់ និងគប់គ្រាប់បែកមកលើពួកគេ។

ជាមួយគ្នា ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីន ២នាក់ អាយុ ១៦ឆ្នាំ និង ១៨ឆ្នាំបានស្លាប់ និងមនុស្ស ១១នាក់ផ្សេងទៀតបានរងរបួស ហើយហេតុការណ៍នេះបានធ្វើឱ្យប្រធានាធិបតីប៉ាឡេស្ទីន លោក Mhamoud Abbas បានថ្កោលទោសទៅលើអ៊ីស្រាអែល៕


ប្រែសម្រួល៖ សន្យា
ប្រភព៖ Rueters
ចុចអាន៖ កូរ៉េខាងជើង បាញ់មីស៊ីល ៨គ្រាប់ ចំពេលអាមេរិកធ្វើសមយុទ្ធ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល