ព័ត៌មានអន្ដរជាតិ
សិស្ស ម៉ិកស៊ិក រាប់សិបនាក់ត្រូវបានបំពុលយ៉ាងអាថ៌កំបាំង
យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា សិស្សយ៉ាងហោចណាស់ ៥៧នាក់ត្រូវបានបំពុលដោយសារធាតុមិនស្គាល់អត្តសញ្ញាណ នៅក្នុងសាលាអនុវិទ្យាល័យជនបទមួយក្នុងរដ្ឋ Chiapas ភាគខាងត្បូងប្រទេសម៉ិកស៊ិក។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃសុក្រ ថ្ងៃទី៧ ខែតុលា ដែលវាជាករណីទី៣ហើយ នៅសាលា Chiapas ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ដោយបានធ្វើឱ្យសិស្សមានការភិតភ័យ និងធ្វើឱ្យឪពុកម្តាយផ្ទុះកំហឹងយ៉ាងខ្លាំង។

វិទ្យាស្ថានសន្តិសុខសង្គមម៉ិកស៊ិក បាននិយាយកាលពីថ្ងៃសុក្រថា សិស្សជំទង់ចំនួន ៥៧នាក់នៅក្នុងសហគមន៍ជនបទនៃតំបន់ Bochil បានមកដល់មន្ទីរពេទ្យ ក្នុងស្រុកដោយមានរោគសញ្ញានៃការពុល ដោយគ្មានមូលហេតុ។ ពេលនេះវិទ្យាស្ថាន មិនទាន់រកឃើញមូលហេតុពិតនៅឡើយ ស្របពេលសារព័ត៌មានក្នុងស្រុករាយការណ៍ថា សិស្សអាចរងផលប៉ះពាល់ពីទឹកកខ្វក់ ឬអាហារមិនស្អាត។
ទោះជាមានការលើកឡើងបែបនេះក្ដី ប៉ុន្តែមន្ត្រីជំនាញកំពុងបើកការស៊ើបអង្កេត លើកករណីនេះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Rueters
ចុចអាន៖ ប៉ះទង្គិចកាំភ្លើងយ៉ាងសាហាវ នៅជាយក្រុងយេរូសាឡឹម ប្រទេសអ៊ីស្រាអែល

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ