ព័ត៌មានអន្ដរជាតិ
ពូទីន អះអាងថា អ៊ុយក្រែន ជាអ្នកនៅពីក្រោយការវាយប្រហារភេរវកម្មលើស្ពាន គ្រីមៀ (មានវីដេអូ)
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន ជាអ្នកនៅពីក្រោយការវាយប្រហារដ៏សាហាវ លើស្ពានគ្រីមៀ។ នេះបើតាមការបញ្ជាក់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃអាទិត្យទី០៩ខែតុលា បន្ទាប់ពីរបាយការណ៍របស់ប្រធានគណៈកម្មាធិការស៊ើបអង្កេតជាតិ លោក Aleksandr Bastrykin។

យោងតាមលោក Bastrykin, ការវាយប្រហារនេះ ត្រូវបានរៀបចំឡើងដោយសេវាសន្តិសុខអ៊ុយក្រែន ដោយមានជំនួយពីជនជាតិរុស្ស៊ី និងជនបរទេសមួយចំនួន។ ប្រធានគណៈកម្មាធិការស៊ើបអង្កេតក៏បាននិយាយដែរថា សេវាសន្តិសុខសហព័ន្ធ (FSB) បានកំណត់អត្តសញ្ញាណជនសង្ស័យនៅក្នុងការបំផ្ទុះនេះ។

លោក Bastrykin បានឲ្យដឹងថា ការវាយប្រហារលើស្ពាននេះ គឺសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់របស់រុស្ស៊ី។ វាជាអំពើភេរវកម្ម។

លោកបន្តថា “ឡានដឹកទំនិញដែលផ្ទុះលើស្ពាន បានមកដល់ប្រទេសរុស្ស៊ី ក្រោយចាកចេញពី ប៊ុលហ្គារី ឆ្លងកាត់ហ្សកហ្ស៊ីនិងអាមេនី។ ដូចសេចក្តីរាយការណ៍អ៊ីចឹង គ្មានអ្វីត្រូវសង្ស័យទេ។ វាត្រូវបានបញ្ជា រៀបចំផែនការ និងអនុវត្តដោយសេវាសន្តិសុខអ៊ុយក្រែន”។

គួរបញ្ជាក់ជាថ្មី ក្នុងការវាយប្រហារដែលកើតឡើងកាលពីព្រឹកថ្ងៃសៅរ៍ទី០៨ខែតុលា រថយន្តដឹកទំនិញមួយគ្រឿង បានផ្ទុះលើស្ពានគ្រីមៀ។ ផ្នែកមួយនៃស្ពាននេះ បានបាក់ ហើយធុងសាំងចំនួន៧នៅលើរថភ្លើង ដែលកំពុងឆ្ពោះដំណើរទៅកាន់តំបន់គ្រីមៀ តាមរយៈផ្លូវដែកក្បែរនោះ បានឆាបឆេះ។

មនុស្សចំនួន៣នាក់បានស្លាប់ក្នុងឧបទ្ទវហេតុនោះ។ ភ្លាមៗនោះ ការផ្ទុះ បាននាំឲ្យមានការផ្អាកជាបណ្តោះអាសន្ននូវចរាចរណ៍ផ្លូវគោក និងផ្លូវដែក ប៉ុន្តែបានដំណើរការឡើងវិញនៅល្ងាចថ្ងៃសៅរ៍៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ផ្ទុះឆេះស្ពានតភ្ជាប់ រុស្ស៊ី ទៅឧបទ្វីបគ្រីមៀ (មានវីដេអូ)

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?