Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង បញ្ជាក់ច្បាស់ៗ ពាក់ព័ន្ធការបាញ់មីស៊ីលឥតល្ហែ នាពេលថ្មីៗនេះ (មានវីដេអូ)

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃចន្ទទី១០ខែតុលានេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានដឹកនាំ​សមយុទ្ធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​នាពេលថ្មីៗនេះ របស់អង្គភាពប្រតិបត្តិការនុយក្លេអ៊ែរ ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធកងទ័ពជើងទឹកទ្រង់ទ្រាយធំ របស់កងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលបានបង្កើនភាពតានតឹងយ៉ាងខ្លាំងនៅក្នុងតំបន់។

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន

KCNA រាយការណ៍ថា ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ប្រទេសកូរ៉េខាងជើងបានធ្វើសមយុទ្ធពាក់ព័ន្ធនឹងមីស៊ីលផ្លោង ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរក្លែងក្លាយ។ នេះគឺដើម្បីបញ្ជូនសារដ៏ម៉ឺងម៉ាត់ នៃការកំញើញសង្គ្រាម។ ការបាញ់មីស៊ីលទាំងនេះ ត្រូវបានធ្វើឡើងដើម្បីកំណត់គោលដៅអាកាសយានដ្ឋាន និងកំពង់ផែសំខាន់ៗរបស់សត្រូវ។

KCNA បន្តថា “ប្រសិទ្ធភាព និងសមត្ថភាពប្រយុទ្ធជាក់ស្តែងនៃកម្លាំងប្រយុទ្ធនុយក្លេអ៊ែរបស់យើង ត្រូវបានបង្ហាញយ៉ាងពេញទំហឹង ព្រោះខ្លួនត្រៀមខ្លួនទាំងស្រុងក្នុងការវាយលុក និងបំផ្លាញគោលដៅគ្រប់ពេលវេលា ចេញពីទីតាំងណាមួយ”។

KCNA បានដកស្រង់សម្តីលោក គីម ដែលនិយាយថា “ថ្វីបើសត្រូវនៅតែបន្តនិយាយអំពីការសន្ទនា និងកិច្ចចរចាក៏ដោយ យើងមិនមានអ្វីត្រូវនិយាយអំពីរឿងទាំងនោះទេ ហើយក៏គ្មានអារម្មណ៍ថា ចាំបាច់ត្រូវធ្វើដូច្នេះដែរ”។

គណបក្សពលករដែលកំពុងកាន់អំណាចរបស់កូរ៉េខាងជើង បានសម្រេចចិត្តធ្វើសមយុទ្ធនេះជាការឆ្លើយតបដែលមិនអាចចៀសបាន ចំពោះការចល័តកងទ័ពជើងទឹកអាមេរិក និងកូរ៉េខាងត្បូងក្នុងទ្រង់ទ្រាយធំ រួមទាំងនាវាផ្ទុកយន្តហោះ និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផងដែរ។

មន្ត្រីក្នុងទីក្រុងសេអ៊ូល និងតូក្យូ និយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួនពីរគ្រាប់ទៀតកាលពីព្រឹកថ្ងៃអាទិត្យទី០៩ខែតុលា ដែលធ្វើឲ្យវាក្លាយជាការបាញ់បង្ហោះលើកទីប្រាំពីរចាប់តាំងពីថ្ងៃទី ២៥ ខែកញ្ញាមក។

កាលពីថ្ងៃទី ៤ ខែតុលា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយជាងពេលមុន ដោយបានហោះរំលងប្រទេសជប៉ុនជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Hindustan Times

ចុចអាន៖ ជប៉ុន បង្កើនការប្រុងប្រយ័ត្ន មុនកូរ៉េខាងជើង រៀបចំព្រឹត្តិការណ៍ដ៏ធំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម