Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ផ្តល់សំណងជាទីគាប់ចិត្តដល់ជនរងគ្រោះនៃការធ្លាក់យន្តហោះ

បានផុស

នៅ

ប្រទេសអ៊ីរ៉ង់នឹងចំណាយប្រាក់ចំនួន១៥ម៉ឺនដុល្លារជាសំណងដល់ក្រុមគ្រួសារនៃជនរងគ្រោះទាំង១៧៦នាក់ដែលបានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះអ៊ុយក្រែនក្បែរអាកាសយានដ្ឋាន Tehran កាលពីខែមករា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុប្រធានផ្នែកកិច្ចការច្បាប់របស់អ៊ីរ៉ង់លោក Laaya Joneidi បាននិយាយថា ការទូទាត់សំណងនឹងត្រូវផ្តល់ជូនក្រុមគ្រួសារនីមួយៗនៃជនរងគ្រោះទាំង១៧៦នាក់ដោយផ្អែកលើឯកសារផ្លូវការនិងមុនពេលគម្រប់ខួប១ឆ្នាំនៃឧប្បត្តិហេតុនេះ។

រដ្ឋមន្ត្រីក្រសួងផ្លូវនិងអភិវឌ្ឍន៍ទីក្រុងអ៊ីរ៉ង់លោក Mohammad Eslami ត្រូវបានប្រគល់ភារកិច្ចឲ្យផ្តល់ថវិកាដល់ក្រុមគ្រួសារជនរងគ្រោះ។

ជើងហោះហើរលេខ PS752 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែនបានធ្លាក់ភ្លាមៗក្រោយពេលហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Imam Khomeini របស់ទីក្រុងតេអេរ៉ង់កាលពីថ្ងៃទី៨ខែមករា។

ឧប្បត្តិហេតុនេះបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការសម្លាប់មេបញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់លោក Qassem Soleimani ក្នុងការវាយប្រហាររបស់យោធាអាមេរិកនៅទីក្រុងបាកដាដ។

ដំបូងឡើយ អាជ្ញាធរអ៊ីរ៉ង់បានបដិសេធថា មីស៊ីលមិនបានវាយប្រហារយន្ដហោះដឹកអ្នកដំណើរនោះទេតែក្រោយមកបានសារភាពចំពោះឧប្បត្តិហេតុនេះ។

ជនរងគ្រោះភាគច្រើនគឺជាជនជាតិកាណាដាដើមកំណើតអ៊ីរ៉ង់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Anadolu

ចុចអាន៖ អ៊ីរ៉ង់ព្រមានអាមេរិក បើហ៊ានវាយប្រហារ ជម្លោះនឹងខ្លាំងជាងសង្គ្រាមអ៊ីរ៉ាក់ទៀត

ចុចអាន៖ ប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់រង់ចាំស្វាគមន៍ B-52 របស់អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣២ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣៦ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម