ព័ត៌មានអន្ដរជាតិ
CNN សុំទោស ដែលអ្នកកាសែតរបស់ខ្លួន ចូលទៅក្នុងទីតាំងនៃការសម្លាប់កុមារ ថៃ (មានវីដេអូ)
សារព័ត៌មានអាមេរិក CNN បានសុំទោស ចំពោះការផ្សព្វផ្សាយរបស់ខ្លួន អំពីការវាយប្រហារនៅទារកដ្ឋានក្នុងប្រទេសថៃកាលពីសប្តាហ៍មុន ដែលបណ្តាលឲ្យមនុស្សចំនួន ៣៧ នាក់ស្លាប់ ក្នុងនោះមានកុមារ ២៣ នាក់។

អ្នកយកព័ត៌មាន CNN ពីរនាក់ បានចូលទៅក្នុងអគារ ដែលជាកន្លែងការវាយប្រហារកើតឡើង ហើយបានផ្តិតយករូបភាពនៅក្នុងបរិវេណនោះ។
ពួកគេត្រូវបានចោទប្រកាន់ពីបទរំលោភបំពាន និងថតឈុតឆាកឧក្រិដ្ឋកម្ម ដោយគ្មានការអនុញ្ញាត។ ក្រោយមក ពួកគេទាំងពីរ បានរួចផុតការចោទប្រកាន់ ប៉ុន្តែត្រូវផាកពិន័យ ដោយសារធ្វើការជាអ្នកកាសែត ខណៈកំពុងមានទិដ្ឋាការទេសចរណ៍។

អនុប្រធានប្រតិបត្តិ និងជាអ្នកគ្រប់គ្រងទូទៅរបស់ CNN International លោក Mike McCarthy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកយកព័ត៌មានរបស់គាត់ បានស្វែងរកការអនុញ្ញាតដើម្បីចូលទៅក្នុងអគារ ប៉ុន្តែយល់ថា មន្ត្រីនឹងមិនផ្តល់ការអនុញ្ញាតនោះទេ។ លោកបន្ថែមថា ចាប់តាំងពីពេលនោះមក CNN បានបញ្ឈប់ការផ្សាយរបាយការណ៍នេះ ហើយបានលុបវីដេអូចេញពីគេហទំព័ររបស់ខ្លួនទៀតផង។
អ្នកកាសែត ឈ្មោះ Anna Coren និងអ្នកថតរូប Daniel Hodge បានយល់ព្រមចាកចេញពីប្រទេសថៃ។ ពួកគេក៏បានសុំទោសផងដែរ នៅក្នុងវីដេអូមួយដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដោយសារព័ត៌មានក្នុងស្រុក។ វីដេអូនោះ ទំនងជាត្រូវបានថតនៅក្នុងប៉ុស្តិ៍ប៉ូលិស។

ប៉ូលិសថៃ បានស៊ើបអង្កេតឧបទ្ទវហេតុនេះ បន្ទាប់ពីអ្នកកាសែតបានលើកឡើងពីការព្រួយបារម្ភ។ ក្លិបអ្នកកាសែតបរទេសនៃប្រទេសថៃ និងសមាគមអ្នកកាសែតថៃ បានចេញសេចក្តីថ្លែងការណ៍រិះគន់ក្រុមអ្នកការងារ CNN ពីបទរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើក្រមសីលធម៌អ្នកសារព័ត៌មានក្នុងការរាយការណ៍អំពីឧក្រិដ្ឋកម្ម។
គួរបញ្ជាក់ថា ប្រទេសថៃ នៅតែតក់ស្លុតនៅឡើយចំពោះការវាយប្រហាររបស់អតីតប៉ូលិសម្នាក់ ដែលបានសម្រុកចូលទារកដ្ឋាន ដោយបានសម្លាប់កុមារ ឆ្នាំខណៈពួកគេកំពុងគេងលក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ សឹងមិនគួរឲ្យជឿ ពេលដឹងរឿងរ៉ាវ ធ្វើឲ្យកុមារថៃ ៣នាក់ រួចផុតពីចង្កូមមច្ចុរាជ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ