Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់មជ្ឈិមបូព៌ា

បានផុស

នៅ

យោធាសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ២ គ្រឿងទៅកាន់មជ្ឈិមបូព៌ាដើម្បីបង្ហាញពីកម្លាំងដើម្បីរារាំងការវាយប្រហារប្រឆាំងនឹងផលប្រយោជន៍អាមេរិកនៅក្នុងតំបន់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ជាការកណ្តាលអាមេរិក (CENTCOM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52H ចំនួន ២ គ្រឿងមានគោលបំណងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យោធាអាមេរិកចំពោះសន្តិសុខក្នុងតំបន់ និងបង្ហាញពីសមត្ថភាពពិសេសមួយក្នុងការដាក់ពង្រាយកម្លាំងប្រយុទ្ធដ៏លើសលុបរបស់ខ្លួន” ។

សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា “ការដាក់ពង្រាយយន្តហោះទាំងពីរក៏ផ្តល់សាររារាំងយ៉ាងច្បាស់ដល់អ្នកណាដែលមានបំណងធ្វើបាបដល់ផលប្រយោជន៍អាមេរិក” ។

មេបញ្ជាការកណ្តាលអាមេរិកលោក Kenneth McKenzie បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “សហរដ្ឋអាមេរិកបន្តដាក់ពង្រាយយន្តហោះត្រៀមប្រយុទ្ធចូលក្នុងតំបន់បញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកដែលទទួលខុសត្រូវក្នុងការកម្ចាត់សត្រូវណាដែលមានសក្តានុពល ហើយបញ្ជាក់ច្បាស់ថាយើងបានត្រៀមខ្លួន និងអាចឆ្លើយតបណាមួយ ក៏ដូចជាការឈ្លានពានសំដៅទៅលើជនជាតិអាមេរិក ឬផលប្រយោជន៍របស់យើង ។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា បេសកកម្មនេះគឺជាការដាក់ពង្រាយយន្តហោះបំផ្ទុះគ្រាប់បែកលើកទី ៣ ចូលទៅក្នុងតំបន់ប្រតិបត្តិការរបស់ CENTCOM ក្នុងរយៈពេល ៤៥ ថ្ងៃចុងក្រោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ អ៊ីរ៉ង់ ផ្តល់សំណងជាទីគាប់ចិត្តដល់ជនរងគ្រោះនៃការធ្លាក់យន្តហោះ

ចុចអាន ៖ ព្រឹត្តិការណ៍សំខាន់ៗដែលវីរុសកូរ៉ូណាធ្វើឲ្យពិភពលោកភ័យខ្លាចក្នុងឆ្នាំ ២០២០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣៣ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣៧ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម