ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី ប្រកាស រំលាយសភា
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob នៅថ្ងៃចន្ទទី១០ខែតុលានេះ បានប្រកាសរំលាយសភា ដោយបើកផ្លូវសម្រាប់ការបោះឆ្នោតសកលលើកទី១៥ របស់ប្រទេសនេះ ថ្វីបើមានការតវ៉ាពីគណបក្សនយោបាយភាគច្រើន ជុំវិញការរៀបចំបោះឆ្នោតក្នុងរដូវទឹកជំនន់ក៏ដោយ។

លោក Ismail Sabri បានប្រាប់សន្និសីទសារព័ត៌មានមួយថា ស្តេចស៊ុលតង់ Abdullah Ri’ayatuddin បានយល់ព្រមចំពោះការរំលាយ កាលពីថ្ងៃអាទិត្យ។
លោក Ismail Sabri និយាយថា “ជាមួយនឹងការប្រកាសនេះ អាណត្តិត្រូវបានប្រគល់ជូនប្រជាជនវិញ។ អាណត្តិរបស់ប្រជាជន គឺជាឱសថដ៏ត្រឹមត្រូវសម្រាប់ស្ថិរភាពនយោបាយរបស់ប្រទេស ដើម្បីបង្កើតរដ្ឋាភិបាលមួយដ៏រឹងមាំ ស្ថិរភាព និងការគោរព បន្ទាប់ពីការបោះឆ្នោតសកលលើកទី១៥”។

គណៈកម្មាធិការរៀបចំការបោះឆ្នោត នឹងជួបប្រជុំគ្នាក្នុងពេលឆាប់ៗនេះ ដើម្បីសម្រេចលើការតែងតាំង និងថ្ងៃបោះឆ្នោត។
គួរបញ្ជាក់ថា លោក Ismail បានរងសម្ពាធពីគណបក្សបង្កើតរដ្ឋាភិបាលមួយចំនួន ក្នុងការទាមទារឲ្យរៀបចំការបោះឆ្នោតមុនអាណត្តិជាផ្លូវការ និងដោយសារតែការប៉ះទង្គិចគ្នាក្នុងស្ថាប័ន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Asia Nikkei
ចុចអាន៖ ម៉ាឡេស៊ី ជំរុញឲ្យអាស៊ាន ធ្វើសកម្មភាព ក្រោយ មីយ៉ាន់ម៉ា បើកការវាយប្រហារលើសាលារៀនសម្លាប់កុមារ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ