ព័ត៌មានអន្ដរជាតិ
ទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែន កំពុងរងការវាយប្រហារដោយមីស៊ីល យ៉ាងសន្ធឹក
មិនមែនតែរដ្ឋធានី កៀវ ទេ, ការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់ បានកំណត់គោលដៅលើទីក្រុងនានា ទូទាំងប្រទេសអ៊ុយក្រែន នៅថ្ងៃចន្ទទី១០ខែតុលានេះ។ នេះបើយោងតាមមន្ត្រីក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយ ដែលបានសន្មតថា ការវាយប្រហារនេះ គឺជាស្នាដៃរបស់រុស្ស៊ី។

ការវាយប្រហារនេះកើតឡើងពីរថ្ងៃ បន្ទាប់ពីគ្រាប់បែកបានបំផ្លាញស្ពានយុទ្ធសាស្ត្រគ្រីមៀ ដែលទីក្រុងមូស្គូហៅថា ជាការវាយប្រហារភេរវកម្មរបស់អ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានគូសបញ្ជាក់ពីការវាយប្រហារលើរដ្ឋធានីកៀវ និងទីក្រុង Dnepr ព្រមទាំងទីក្រុង Zaporozhye មុនពេលជំរុញប្រជាជនឲ្យរកកន្លែងសុវត្ថិភាពលាក់ខ្លួន។ មន្ត្រីក្នុងតំបន់ Lviv, Kharkov និង Odessa ក៏បានរាយការណ៍ថា ទីក្រុងរបស់ពួកគេត្រូវបានភ្លើងឆាបឆេះផងដែរ។

នៅទីក្រុងកៀវ ការខូចខាតពីការវាយប្រហារ ត្រូវបានគេរាយការណ៍នៅជិតទីស្នាក់ការកណ្តាលរបស់សេវាសន្តិសុខអ៊ុយក្រែន (SBU)។
មន្ត្រីក្រុង បានបញ្ឈប់ប្រតិបត្តិការប្រព័ន្ធរថភ្លើងក្រោមដី ហើយស្ថានីយ៍នានាឥឡូវនេះ ត្រូវបានប្រើប្រាស់ជាជម្រកសម្រាប់ជនស៊ីវិល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ការផ្ទុះជាច្រើនលើកកំពុងកើតឡើងនៅកណ្ដាលទីក្រុង កៀវ (មានវីដេអូ)

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង