Connect with us

ព័ត៌មានអន្ដរជាតិ

មានចេតនាធ្វើឲ្យខូចវ៉ាក់សាំងកូវីដ៥០០ដូស បុគ្គលិកម្នាក់ត្រូវបញ្ឈប់ការងារ

បានផុស

នៅ

ការស៊ើបអង្កេតផ្ទៃក្នុងបានរកឃើញថា បុគ្គលិកម្នាក់បានដកប្រអប់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Moderna ដោយចេតនាចេញពីទូទឹកកករបស់មន្ទីរពេទ្យ Wisconsin ដោយធ្វើឲ្យវ៉ាក់សាំងប្រហែល៥០០ដូសត្រូវខូច។ ឥឡូវនេះ FBI និងប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតលើករណីនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការ Advocate Aurora Health បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បុគ្គលដែលត្រូវបានសាកសួរនៅថ្ងៃនេះបានសារភាពថា ពួកគេមានចេតនាយកវ៉ាក់សាំងចេញពីទូទឹកកក។ យើងមានការខកចិត្តខ្លាំងណាស់ដែលសកម្មភាពរបស់បុគ្គលរូបនេះនឹងបណ្តាលឲ្យមនុស្សជាង៥០០នាក់ត្រូវពន្យារពេលក្នុងការទទួលបានវ៉ាក់សាំង”។

អង្គការនេះដែលបើកមន្ទីរពេទ្យចំនួន២៦ បាននិយាយថា បុគ្គលិកម្នាក់នេះត្រូវបានគេបណ្តេញចេញពីការងារហើយអាជ្ញាធរត្រូវបានគេជូនដំណឹងអំពីករណីនេះ។

មុននេះ មានការចង្អុលបង្ហាញថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ចំនួន៥៧ប្រអប់ត្រូវបានយកចេញពីទូទឹកកកឱសថនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Aurora ក្នុងទីក្រុង Grafton រដ្ឋ Wisconsin នាពេលយប់ ក្រោយមកវ៉ាក់សាំងជាង៥០០ដូសត្រូវបានគេបោះចោល។

យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺបានឲ្យដឹងថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ត្រូវរក្សាទុកក្នុងទូទឹកកកមានសីតុណ្ហភាពចន្លោះ២អង្សាសេទៅ៨អង្សាសេ។

ប៉ូលិសបានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថា ពួកគេបានបើកការស៊ើបអង្កេតមួយទាក់ទងនឹងនិយោជិកដែលធ្វើឲ្យខូចដល់វ៉ាក់សាំងហើយ FBI និងរដ្ឋបាលចំណីអាហារនិងឱសថក៏កំពុងតែធ្វើការលើករណីនេះផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ចិនអនុម័តប្រើប្រាស់វ៉ាក់សាំងកូវីដក្រុមហ៊ុន Sinopharm និងផ្ដល់ជូនប្រជាជនដោយឥតគិតថ្លៃ

ចុចអាន៖ មនុស្សម្នាក់ស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ ពេលនេះមានការបកស្រាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣៥ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤០ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម