ព័ត៌មានអន្ដរជាតិ
បាក់ដី លេបត្របាក់ផ្ទះសម្បែង សម្លាប់មនុស្សច្រើននាក់នៅ វេណេស៊ុយអេឡា
ការរអិលបាក់ដីកាលពីថ្ងៃអាទិត្យទី០៩ខែតុលា បានលេបត្របាក់ផ្ទះសម្បែងជាច្រើនខ្នងនៅក្នុងទីក្រុង Las Tejerias ភាគខាងត្បូងរដ្ឋធានីការ៉ាកាស នៃប្រទេសវ៉េណេស៊ុយអេឡា។

មនុស្សចំនួន២២នាក់ ត្រូវបានរាយការណ៍ថា បាត់បង់ជីវិតនិង ៥២នាក់ទៀត កំពុងបាត់ខ្លួនបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង។

អនុប្រធានាធិបតី លោកស្រី Delcy Rodriguez បានចុះទៅតំបន់មួយដែលរងផលប៉ះពាល់ខ្លាំងបំផុត។ លោកស្រីនិយាយថា សេវាជួយសង្គ្រោះកំពុងស្វែងរកអ្នកដែលកំពុងបាត់ខ្លួន។

ស្របពេលជាមួយគ្នានោះដែរ អនុរដ្ឋមន្ត្រីការពារស៊ីវិល លោក Carlos Perez Ampueda បានឲ្យដឹងថា បុគ្គលិកសង្គ្រោះបន្ទាន់ប្រហែល ១០០០ នាក់ បានចូលរួមក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។

ការបាក់ដី បានកើតឡើងបន្ទាប់ពីទឹកទន្លេ El Pato ឡើងផុតច្រាំង ហើយជាលទ្ធផល ទឹកជំនន់ក៏បានហូរវាយប្រហារផ្ទះ និងហាងមួយចំនួនផងដែរ។

អ្នកស្រុកឈ្មោះ Carmen Melendez អាយុ ៥៥ ឆ្នាំបានប្រាប់ AFP ថា “ភូមិ Las Tejerias ទាំងមូលត្រូវបានវាយប្រហារ”។

គួរបញ្ជាក់ថា ភូមិ Las Tejerias ដែលមានចម្ងាយប្រហែល ៦៧គីឡូម៉ែត្រពីរដ្ឋធានី ការ៉ាកាស បានរងការវាយប្រហារខ្លាំងបំផុតក្នុងប្រទេស វ៉េណេស៊ុយអេឡា ដោយសារគ្រោះធម្មជាតិក្នុងឆ្នាំនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ការបាក់ដី និងទឹកជំនន់ភ្លាមៗពីភ្លៀងមូសុងសម្លាប់មនុស្សយ៉ាងតិច ៤១ នាក់នៅក្នុងប្រទេសឥណ្ឌា និងនេប៉ាល់

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?