Connect with us

ព័ត៌មានអន្ដរជាតិ

ទាហាន បេឡារុស និង រុស្ស៊ី ប្រកាសពួតដៃគ្នា (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko កាលពីថ្ងៃចន្ទទី១១ខែតុលា បានប្រកាសថា ក្រុមការងារយោធារួមជាមួយរុស្ស៊ី នឹងដាក់ពង្រាយទៅកាន់ព្រំដែនភាគខាងលិចប្រទេស ក្បែរអ៊ុយក្រែន ចំពេលសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី កាន់តែក្តៅគគុក។

លោក Alexander Lukashenko និងកងទ័ពបេឡារុស

សារព័ត៌មានបេឡារុស Belta បានរាយការណ៍ថា លោក Lukashenko និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានយល់ព្រមលើការដាក់ពង្រាយកងទ័ព ដែលរួមមានកងកម្លាំងមកពីប្រទេសបេឡារុស និងរុស្ស៊ី។

លោក Lukashenko និយាយថា ក្រុមការងារនោះរួមមានទាហានជាង ១០០០នាក់ ហើយបានចាប់ផ្តើមបង្កើតរួចទៅហើយ។ លោក​ក៏​បាន​និយាយដែរ​ថា ទាហាន​រុស្ស៊ី​រាប់​ពាន់​នាក់​ទៀត​អាច​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​ក្នុង​ប្រទេស​បេឡារុស នាពេល​ឆាប់ៗ​នេះ។

ទាហានរុស្ស៊ី

គួរបញ្ជាក់ជាថ្មី រុស្ស៊ីបានដាក់ពង្រាយទាហានរាប់ម៉ឺននាក់ទៅកាន់ប្រទេសបេឡារុស ជាទីតាំងបើកការលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈ ហើយទាហានរាប់រយនាក់នៅតែឈរជើងនៅទីនោះ ដោយបាញ់មីស៊ីល និងវាយឆ្មក់តាមអាកាស។

ការដាក់ពង្រាយរួមគ្នាថ្មីនេះ ធ្វើឡើងបន្ទាប់ពីរុស្ស៊ី បើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងទីក្រុងនានារបស់អ៊ុយក្រែន ដើម្បីជាការសងសឹកចំពោះការផ្ទុះនៅលើស្ពានសំខាន់ ដែលតភ្ជាប់ដីគោករុស្ស៊ីទៅកាន់ឧបទ្វីបគ្រីមៀ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Yahoo

ចុចអាន៖ អាមេរិក ថ្កោលទោសការបាញ់មីស៊ីលរបស់រុស្ស៊ី ខណៈលោក ពូទីន ថា នេះជាការសងសឹកអ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម