ព័ត៌មានអន្ដរជាតិ
ពូទីន ព្រមាន៖ បើ អ៊ុយក្រែន វាយប្រហារបន្ថែមទៀត រុស្ស៊ី នឹងឆ្លើយតប ធ្ងន់ធ្ងរបំផុត (មានវីដេអូ)
កាលពីថ្ងៃចន្ទទី១០ខែតុលា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ការឆ្លើយតបរបស់រុស្ស៊ី ចំពោះការវាយប្រហារបន្ថែមទៀតរបស់អ៊ុយក្រែន នឹងមានលក្ខណៈធ្ងន់ធ្ងរបំផុត។

លោកបានព្រមានបែបនេះ បន្ទាប់ពីកងកម្លាំងរបស់ទីក្រុងមូស្គូ បើកការវាយប្រហារដោយមីស៊ីលសងសឹក ទូទាំងទីក្រុងជាច្រើនរបស់អ៊ុយក្រែន ក្រោយការផ្ទុះនៅលើស្ពានតភ្ជាប់តំបន់គ្រីមៀជាមួយ រុស្ស៊ី។
នៅពេលចាប់ផ្តើមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ពូទីន និយាយថា “វាមិនអាចទៅរួចទេ ក្នុងការទុកឲ្យការវាយប្រហាររបស់អ៊ុយក្រែនកន្លងផុតទៅ ដោយគ្មានចម្លើយ។ ប្រសិនបើការប៉ុនប៉ងវាយប្រហារភេរវកម្មនៅតែបន្ត ការឆ្លើយតបពីរុស្ស៊ីនឹងធ្ងន់ធ្ងរបំផុត ហើយឈានដល់កម្រិតនៃការគំរាមកំហែង។ រឿងនេះ គ្មានអ្វីត្រូវសង្ស័យឡើយ”។

ការលើកឡើងរបស់លោក ពូទីន ធ្វើឡើង បន្ទាប់ពីការបំផ្ទុះកាលពីថ្ងៃសៅរ៍ទី០៨ខែតុលា បានបំផ្លាញស្ពានដ៏ធំមួយនៅតំបន់គ្រីមៀ។
ជាការឆ្លើយតបទៅនឹងការវាយប្រហារនោះ លោកពូទីន និយាយថា រុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំជាមួយនឹងអាវុធចម្ងាយឆ្ងាយដែលមានភាពជាក់លាក់ខ្ពស់ ទៅលើរោងចក្រថាមពល ប៉ុស្តិបញ្ជាការយោធា និងទីតាំងទំនាក់ទំនងក្នុងប្រទេសអ៊ុយក្រែន។

ស្របពេលជាមួយគ្នានោះដែរ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារជាបន្តបន្ទាប់ បានសម្រេចគោលបំណងរបស់ពួកគេ។ គោលដៅទាំងអស់ត្រូវបានវាយលុក។
លោកពូទីនក៏បានចោទប្រកាន់អ៊ុយក្រែនដែរថា បានបើកការវាយប្រហារចំនួនបីលើក លើរោងចក្រថាមពលនុយក្លេអ៊ែរ Kursk ក្នុងប្រទេសរុស្ស៊ី ដែលមានចម្ងាយប្រហែល ៨៥ គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន និងពីការប៉ុនប៉ងវាយប្រហារបំពង់បង្ហូរឧស្ម័ន TurkStream ដែលភ្ជាប់ពីប្រទេសរុស្ស៊ីទៅ តួកគី នៅក្រោមសមុទ្រខ្មៅ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល