Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹងចំនួនមីស៊ីលដែល រុស្ស៊ី បាញ់យ៉ាងសន្ធាប់លើទីក្រុង អ៊ុយក្រែន

បានផុស

នៅ

ប្រមុខយោធាអ៊ុយក្រែនលោក Valeriy Zaluzhny បាននិយាយថា កងកម្លាំងរុស្ស៊ីបានបាញ់កាំជ្រួចមីស៊ីលយ៉ាងហោចណាស់ចំនួន ៧៥ គ្រាប់នៅអ៊ុយក្រែន ក្នុងអំឡុងពេលនៃការវាយប្រហារដ៏សន្ធឹកសន្ធាប់លើទីក្រុងជាច្រើនកាលពីថ្ងៃចន្ទ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Valeriy Zaluzhny បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ប្រទេស​​រុស្ស៊ី​បាន​ធ្វើ​ការ​វាយ​ប្រហារ​ដោយការបាញ់កាំជ្រួចមីស៊ីលតាម​ផ្លូវ​អាកាសស្រោច​លើ​ទឹកដី​អ៊ុយក្រែន ហើយក្នុងនោះរុស្ស៊ីក៏បានប្រើយន្តហោះគ្មានមនុស្សបើក (ដ្រូន) ផងដែរ” ។

ទន្ទឹមនោះ ប៉ូលិសក៏បាននិយាយផងដែរថា យ៉ាងហោចណាស់មនុស្សចំនួន ១៤ នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើរដ្ឋធានីកៀវរបស់អ៊ុយក្រែន ។

គួរបញ្ជាក់ថា នេះជាលើកទីមួយហើយដែលទីក្រុងកៀវរងការវាយប្រហារ បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែ ហើយការផ្ទុះនេះក៏ហាក់ដូចជាចំគោលដៅជាងការវាយប្រហាររបស់រុស្ស៊ី ក្នុងអំឡុងពេលសង្គ្រាមលុកលុយនាពេលលកន្លងមក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ការផ្ទុះជាច្រើនលើកកំពុងកើតឡើងនៅកណ្ដាលទីក្រុង កៀវ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម