ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ បញ្ជាឲ្យរឹតបន្តឹងច្បាប់កាំភ្លើង និងបង្រ្កាបគ្រឿងញៀន ក្រោយការសម្លាប់រង្គាល
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃចន្ទទី១០ខែតុលា បានបញ្ជាឲ្យភ្នាក់ងារអនុវត្តច្បាប់ រឹតបន្តឹងច្បាប់កាន់កាប់កាំភ្លើង និងបង្រ្កាបការប្រើប្រាស់គ្រឿងញៀន បន្ទាប់ពីការសម្លាប់រង្គាលដោយអតីតប៉ូលិសម្នាក់ នៅទារកដ្ឋាន ដែលបង្កភាពតក់ស្លុត ទូទាំងប្រទេស។

មនុស្សសរុប ៣៦នាក់ រួមទាំងកុមារ ២៤ នាក់ផងដែរ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយកាំបិត និងកាំភ្លើងកាលពីសប្តាហ៍មុន។ នោះគឺជាការសម្លាប់កុមារដ៏អាក្រក់បំផុតមួយ នៅក្នុងហេតុការណ៍សម្លាប់រង្គាលដោយឃាតកតែម្នាក់ ក្នុងប្រវត្តិសាស្ត្រសម័យថ្មី។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ប្រាយុទ្ធ បានណែនាំអាជ្ញាធរឲ្យស្រាវជ្រាវ និងធ្វើតេស្តយ៉ាងសកម្ម រកអ្នកប្រើប្រាស់គ្រឿងញៀនក្នុងចំណោមមន្ត្រី និងសហគមន៍ និងបង្កើនការព្យាបាលអ្នកញៀនថ្នាំ។

ស្របពេលជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យមន្ត្រីអត្រានុកូលដ្ឋាន ដកហូតអាជ្ញាប័ណ្ណកាំភ្លើងរបស់ម្ចាស់រូបណា ដែលមានអាកប្បកិរិយាគំរាមកំហែងដល់សង្គម និងបង្កើតភាពចលាចល ឬបង្កឲ្យមានភាពចលាចល។ ការលក់កាំភ្លើងខុសច្បាប់ ការរត់ពន្ធអាវុធ និងការប្រើប្រាស់អាវុធខុសច្បាប់ ក៏ត្រូវតែបង្ក្រាបផងដែរ។
អាជ្ញាធរថៃ គ្រោងនឹងប្រមូលកាំភ្លើងពីមន្ត្រី និងប៉ូលិសរូបណា ដែលប្រើប្រាស់អាវុធមិនត្រឹមត្រូវ ឬមានអាកប្បកិរិយាគឃ្លើន ពេលបំពេញកាតព្វកិច្ច។

ដោយឡែក លោកឧត្តមសេនីយ៍ Damrongsak Kittprapas អគ្គស្នងការនគរបាលជាតិ បានប្រាប់អ្នកយកព័ត៌មានថា ការត្រួតពិនិត្យសុខភាពផ្លូវចិត្តជាទៀងទាត់ ក៏នឹងត្រូវបានទាមទារផងដែរ សម្រាប់អ្នកដាក់ពាក្យសុំអាជ្ញាប័ណ្ណ និងអ្នកកាន់កាំភ្លើង។
គួរបញ្ជាក់ថា កម្មសិទ្ធិកាំភ្លើងមានកម្រិតខ្ពស់ក្នុងប្រទេសថៃ បើធៀបនឹងប្រទេសមួយចំនួនទៀតនៅអាស៊ីអាគ្នេយ៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ CNN សុំទោស ដែលអ្នកកាសែតរបស់ខ្លួន ចូលទៅក្នុងទីតាំងនៃការសម្លាប់កុមារ ថៃ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍