Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ប្រាប់រឿងចាំបាច់បញ្ចៀសការផ្ទុះសង្គ្រាមលោកលើកទី ៣

បានផុស

នៅ

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា វាជារឿងចាំបាច់សម្រាប់រុស្ស៊ី និងអ៊ុយក្រែនចាប់ផ្តើមការចរចាសន្តិភាពជាបន្ទាន់ បើមិនដូច្នេះទេ វិបត្តិនេះអាចនឹងក្លាយទៅជាសង្គ្រាមលោកលើកទី ៣ ជាពិសេសវានឹងបណ្តាលឲ្យមានការបំផ្លិចបំផ្លាញពិភពលោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បាននិយាយកាលពីពេលថ្មីៗនេះ ក្នុងអំឡុងពេលការប្រមូលផ្តុំគ្នានៅទីក្រុង Minden រដ្ឋ Nevada ថា  “ឥឡូវនេះយើងកំពុងមានសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលបានសម្លាប់មនុស្សរាប់រយរាប់ពាន់នាក់ ។ យើងត្រូវចាប់ផ្តើមការចរចាជាបន្ទាន់ដើម្បីរកវិធីបញ្ចប់ដោយសន្តិវិធីចំពោះសង្រ្គាមនៅអ៊ុយក្រែន ឬយើងចង់បញ្ចប់វានៅក្នុងសង្គ្រាមលោកលើកទី ៣ បើដូច្នេះមែន វា​នឹង​មិន​មាន​អ្វី​នៅសេស​សល់​ពី​ភព​ផែនដី​យើង​ឡើយ” ។

លោក ត្រាំ បានលើកឡើងបែបនេះ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចុះហត្ថលេខាលើក្រឹត្យស្តីពីការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន ស្តីពីភាពមិនអាចទៅរួចនៃកិច្ចពិភាក្សា ឬការចរចាណាមួយជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។

ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា “ដើម្បីបន្តកិច្ចចរចារសន្តិភាពមួយនេះ យើងនឹងរង់ចាំការផ្លាស់ប្តូរជំហររបស់ប្រធានាធិបតីបច្ចុប្បន្នរបស់អ៊ុយក្រែន ឬមេដឹកនាំថ្មីក្នុងពេលអនាគតរបស់អ៊ុយក្រែន” ។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk បានអំពាវនាវឲ្យជួយក្នុងការការពារខ្លួនប្រឆាំងនឹងការបង្កហេតុរបស់អ៊ុយក្រែន ។

ជាការឆ្លើយតបទៅនឹងប្រតិបត្តិការរបស់រុស្ស៊ី បណ្តាប្រទេសលោកខាងលិចបានដាក់ចេញនូវយុទ្ធនាការដាក់ទណ្ឌកម្មទ្រង់ទ្រាយប្រឆាំងនឹងទីក្រុងមូស្គូ ហើយបាននិងកំពុងផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនផងដែរ ។

ទន្ទឹមនោះ នៅថ្ងៃទី ៣០ ខែកញ្ញា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រមុខនៃសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ក៏ដូចជាតំបន់ Kherson និង Zaporozhye បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបញ្ចូលទឹកដីទាំងនេះទៅកាន់ប្រទេសរុស្ស៊ី បន្ទាប់ពីទទួលបានសំឡេងគាំទ្រដ៏ច្រើនលើសលុបក្នុងការបោះឆ្នោតប្រជាមតិ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ មកដឹងចំនួនមីស៊ីលដែល រុស្ស៊ី បាញ់យ៉ាងសន្ធាប់លើទីក្រុង អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម