Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះបាតុកម្មនៅទីក្រុងប៉ារីស ទាមទារឲ្យ បារាំង ចេញពីណាតូ និង EU (មានវីដេអូ)

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានរាយការណ៍កាលពីពេលថ្មីៗនេះថា ហ្វូងបាតុករដ៏ច្រើនបានដើរពេញកណ្តាលទីក្រុងប៉ារីស ទាមទារឲ្យប្រទេសបារាំងចាកចេញពីអង្គការណាតូ និងសហភាពអឺរ៉ុប (EU) ចំពេលមានវិបត្តិថាមពលកាន់តែធ្ងន់ធ្ងរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការហែក្បួននេះត្រូវបានរៀបចំឡើងដោយគណបក្ស Les Patriotes ដឹកនាំដោយលោក Florian Philippot ដែលជាអតីតអនុប្រធាននៃគណបក្ស National Rally របស់លោកស្រី Marine Le Pen ។ យោងតាមលោក Philippot ដែលជាសមាជិកសភាអឺរ៉ុប ចន្លោះឆ្នាំ ២០១៤ និង ២០១៩ បានប្រាប់បណ្តាញទូរទស្សន៍រុស្ស៊ី RT ថា ការប្រមូលផ្ដុំគ្នានេះត្រូវបានដាក់ឈ្មោះថា “ការជួបជុំជាតិនៃការតស៊ូ” ហើយបានទាក់ទាញអ្នកចូលរួមរាប់ពាន់នាក់ ។

បាតុករ​បានគ្រវីទង់ជាតិ ក៏ដូចជា​កាន់​បដាទាំងតូច ទាំងធំ​ដែល​សរសេរ​ថា ‘កាតស៊ូ’ និង​ ‘Frexit’ មានន័យថា ​ការ​ទាមទារ​ឲ្យ​បារាំង​ចាក​ចេញ​ពីសហភាពអឺរ៉ុប (EU) ។

យោងតាមវីដេអូដែលបង្ហោះដោយលោក Philippot នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានឲ្យដឹងថា ហ្វូងមនុស្សកំពុងស្រែកថា “តោះចេញពីណាតូ!” ហើយពួកគេក៏បានទាមទារឲ្យមានការបណ្តេញប្រធានាធិបតីបារាំងលោក Emmanuel Macron ចេញពីតំណែងផងដែរ នៅពេលដែលពួកគេបានដើរក្បួននៅជិតអគារសភា ។

ទន្ទឹមនោះ ក្រុមអ្នកតវ៉ាបានរិះគន់អង្គការណាតូថា “កំពុងបញ្ឆេះសង្គ្រាម” ក៏ដូចជា “ធ្វើឲ្យប៉ះពាល់ផ្នែកសេដ្ឋកិច្ច” ជាពិសេសគឺការរឹតបន្តឹងផ្នែកថាមពល និងសុខភាព ដោយសារតែការដាក់ទណ្ឌកម្មរបស់ EU លើប្រទេសរុស្ស៊ីជុំវិញជម្លោះនៅអ៊ុយក្រែន ។

គួរបញ្ជាក់ថា ភាពចលាចលនេះបានកើតឡើង នៅពេលដែលប្រទេសបារាំងកំពុងតែតស៊ូទប់ទល់នឹងវិបត្តិថាមពលដែលកំពុងបន្ត ដោយសារតែគោលនយោបាយដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ខណៈកាលពីខែមុន ប្រធាននិយតករថាមពលបារាំង CRE បានព្រមានថា គ្រួសារឯកជនអាចប្រឈមនឹងការដាច់ចរន្តអគ្គិសនី ដោយសារតែវិបត្តិថាមពល ជាពិសេសនឹងជួបអាកាសធាតុត្រជាក់ខ្លាំងបំផុត នៅពេលរដូវរងាចូលមកដល់ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ លោក ត្រាំ ប្រាប់រឿងចាំបាច់បញ្ចៀសការផ្ទុះសង្គ្រាមលោកលើកទី ៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម