ព័ត៌មានអន្ដរជាតិ
ស៊ីរ៉ែនប្រកាសអាសន្ន លាន់ទ្រហឹងម្តងទៀត ទូទាំងប្រទេស អ៊ុយក្រែន
ប្រជាជនអ៊ុយក្រែន បានរត់ទៅជ្រកនៅទីសុវត្ថិភាពជាថ្មីម្តងទៀតនៅព្រឹកថ្ងៃអង្គារទី ១១ខែតុលានេះ ខណៈស៊ីរ៉ែន ប្រកាសអាសន្នការវាយប្រហារតាមអាកាស បានបន្លឺឡើងទូទាំងប្រទេស។

ការគំរាមកំហែងនៃការទម្លាក់គ្រាប់បែកបន្ថែមទៀត បានកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រទេសរុស្ស៊ី បើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីអ៊ុយក្រែន និងទីក្រុងផ្សេងៗ។
ស្របពេលជាមួយគ្នានោះ អ្នកនយោបាយជាន់ខ្ពស់ម្នាក់បានប្រាប់ BBC News ថា អ៊ុយក្រែននឹងបន្តការវាយបកតបតរបស់ខ្លួន ដើម្បីដណ្តើមយកមកវិញ នូវទឹកដីដែលកាត់បញ្ចូលដោយរុស្ស៊ីនៅភាគខាងត្បូង និងខាងកើត ថ្វីបើមានការបាញ់មីស៊ីលកាន់តែខ្លាំងឡើងក៏ដោយ។

លោក Ihor Zhovka អនុប្រធានការិយាល័យរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថា ការវាយប្រហារកាលពីថ្ងៃចន្ទ ត្រូវបានរៀបចំឡើង ដើម្បីបង្កឲ្យមានការភ័យស្លន់ស្លោ ដោយវាយលុកទីក្រុងធំៗ នៅពេលវេលាកំពុងមមាញឹក។
ប៉ុន្តែលោកនិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានបរាជ័យក្នុងការបំភិតបំភ័យជនជាតិអ៊ុយក្រែន ទោះវាយប្រហារកាន់តែខ្លាំង កំណត់គោលដៅទាំងលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងគោលដៅស៊ីវិលក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ពូទីន ព្រមាន៖ បើ អ៊ុយក្រែន វាយប្រហារបន្ថែមទៀត រុស្ស៊ី នឹងឆ្លើយតប ធ្ងន់ធ្ងរបំផុត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង