ព័ត៌មានអន្ដរជាតិ
ជប៉ុនប្រាប់ប្រជាជនឲ្យប្រារព្ធពិធីឆ្លងឆ្នាំថ្មីដោយស្ងៀមស្ងាត់ ក្រោយជួបបញ្ហាទាំងនេះ
ជើងហោះហើរជាច្រើនត្រូវបានលុបចោលដោយសារមានព្រិលធ្លាក់ខ្លាំងនៅតំបន់ជាច្រើននៃប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ស្របពេលការប្រារព្ធពិធីចូលឆ្នាំសកលត្រូវបានកាត់បន្ថយ ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធនឹងរលកទី ៣ នៃជំងឺរាតត្បាតកូវីដ ១៩ ។
ទន្ទឹមនោះលោកនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga បានជំរុញឲ្យប្រជាជនប្រារព្ធពិធីចូលឆ្នាំថ្មីនេះដោយស្ងាត់ស្ងៀម និងចៀសវាងការដើរចេញក្រៅដែលមិនចាំបាច់ចំពេលមានវិបត្តិទាំងពីរនេះ ។

ប្រព័ន្ធផ្សព្វផ្សាយ NHK បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន និងក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways បានលុបចោល ឬគ្រោងនឹងលុបចោលជើងហោះហើរសរុបប្រមាណ ១៤០ ជើង ខណៈរថភ្លើងល្បឿនលឿនក៏បានផ្អាកសេវាកម្មនៅផ្នែកខ្លះនៃខេត្ត Yamagata ភាគខាងជើងពីថ្ងៃទី ៣១ ខែធ្នូ ដល់ថ្ងៃទី ១ ខែមករា ។
ប្រទេសជប៉ុនបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ រលកទីបីនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយកាលពីថ្ងៃចន្ទបានចាប់ផ្តើមរារាំងការចូលរបស់ជនបរទេស បន្ទាប់ពីរកឃើញវីរុសបម្លែងខ្លួនប្រភេទថ្មីមកពីអង់គ្លេស និងអាហ្វ្រិកខាងត្បូង ។

ចំណែកលោក Yasutoshi Nishimura រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចជប៉ុនបាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលប្រហែលជាត្រូវពិចារណាក្នុងការប្រកាសអំពីការដាក់ប្រទេសក្នុងភាពអាសន្នប្រសិនបើចំនួនករណីឆ្លងកូវីដកើនឡើង ។
បន្ថែមពីនេះប្រជាជនត្រូវបានគេស្នើសុំឲ្យងាកទៅទស្សនាទីសក្ការៈបូជាដែលជាទិសដៅពេញនិយមតាមប្រពៃណីនៅថ្ងៃចូលឆ្នាំសកល និងចូលឆ្នាំថ្មី ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសជប៉ុនមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២២៦,៥៩៦ ករណី និងមានអ្នកស្លាប់ចំនួន ៣,៣៤៩ នាក់ ខណៈករណីឆ្លងជំងឺកូវីដបម្លែងខ្លួនប្រភេទថ្មីមាន ៨ ករណី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ តូក្យូ បំបែកកំណត់ត្រាមួយថ្ងៃឆ្លងកូវីដជាង១,០០០នាក់ ជប៉ុនព្រមានដាក់ទីក្រុងក្នុងគ្រាអាសន្ន
ចុចអាន ៖ ធ្លាក់ព្រិលកប់រថយន្ត១,០០០គ្រឿង ស្ទះចរាចរណ៍២ថ្ងៃនៅ ជប៉ុន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ